លោក ប៉ែន ប្រុស ផ្ញើរសារលិខិតចូលរួមរំលែកទុក្ខជូនចំពោះក្រុមគ្រួសារនៃសព លោកព្រិនបាលទោ ជ្រីវ ម៉ៅ វីរកងទ័ពពលីក្នុងបុព្វហេតុការពារជាតិមាតុភូមិកម្ពុជា
លោក ប៉ែន ប្រុស សមាជិកានៃក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពត មានសេចក្តីរន្ធត់ក្ដុកក្ដួលរំជួលចិត្តឥតឧបមាក្រោយពីបានទទួលដំណឹងថា លោកព្រិនបាលទោ ជ្រីវ ម៉ៅ បានពលីជីវិតនៅថ្ងៃសោរ៍ ៨រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ ដោយហេតុការណ៍ ប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជា-ថៃ ។ ស្ថិតក្នុងបរិយាកាសដ៏សែនក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នាសូមចូលរួមរំលែកទុក្ខជាមួយ ក្រុមគ្រួសារ ចំពោះការបាត់បង់នូវសាច់ញាតិ ដែលជាវីរកងទ័ពក្លាហាន ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត និងប្រកបដោយព្រហ្មវិហារធម៌ដ៏ថ្លៃថ្លា ដែលកន្លងមក លោកព្រិនបាលទោ ជ្រីវ…
