Category: ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចរបស់កងរាជអាវុធហត្ថខេត្ត

លោក ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចរបស់កងរាជអាវុធហត្ថខេត្ត នារសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានការចូលរួមពីលោកមេបញ្ជាការរង ជានាយសេនាធិការ លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរទាំង៧ ប្រធានអង្គភាពទាំង២ នាយការិយាល័យ នាយអាវុធហត្ថ ដែលមានការពាក់ព័ន្ធ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុកទាំង១៣ និងមេបញ្ជាការ កងអនុសេនាធំចល័ត នៅសាលប្រជុំអគារសេនាធិការ។ ខ្លឹមសារប្រជុំ៖ ១.ផ្សព្វផ្សាលទ្ធផលការងារប្រចាំខែសីហា និងទិសដៅខែកញ្ញា​។ ២.បទបង្ហាញចែករំលែកអំពីបទពិសោធន៍ការងាររបស់មូលដ្ឋានកងរាជអាវុធហត្ថស្រុកប្រាសាទបាគង។ ៣.ការលើកឡើងនូវបញ្ហាប្រឈម…

អបអរសាទរប្រជាពលរដ្ឋរស់នៅក្នុងឃុំគគី និងឃុំគគីធំ ស្រុកកៀនស្វាយ ទទួលបានវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនៈវត្ថុ(ប្លង់រឹង)ពីរដ្ឋបាលខេត្តកណ្ដាល

ខេត្តកណ្តាល៖ រដ្ឋបាលខេត្តកណ្ដាល នាព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥ បានរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន ៦ភូមិ សរុបចំនួន ៦៤៣៥ ប័ណ្ណ ស្ថិតនៅភូមិជ្រោយតាប៉ា ភូមិស្លាបតាអោន ភូមិចិនកោះ ភូមិកោះបៀ ឃុំគគីរ ភូមិកោះតេជោ និងភូមិកោះតេជោ២ ឃុំគគីធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ក្រោមអធិបតីភាពឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារសម្របសម្រួលដោះ ឯកឧត្តម នូ…

សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូចាកចេញពីអាកាសយានដ្ឋានអន្តរជាតិ Noi Bai ត្រលប់មកមាតុប្រទេសវិញ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចាកចេញពីអាកាសយានដ្ឋានអន្តរជាតិ Noi Bai នារសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥ បន្ទាប់ពីបានអញ្ជើញទៅចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ នៃបដិវត្តខែសីហា និងទិវាបុណ្យឯករាជ្យជាតិវៀតណាម នៅទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម។

ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ក្នុងឱកាសថ្ងៃខួបកំណើត

ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមផ្ញើសារលិខិតជូនពរ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងឱកាសថ្ងៃខួបកំណើតគម្រប់ ៤៤ឆ្នាំ ឈានចូល ៤៥ឆ្នាំ នាថ្ងៃអាទិត្យ ៨កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥។ យើងខ្ញុំសូមជូនពរជ័យ បវរសួស្តីសិរីវឌ្ឍនា វិបុលសុខជូនឯកឧត្តម…

លោក ម៉េង ស្រ៊ុន ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំអមលាំង បានអញ្ចើញចុះសួរសុខទុក្ខអ៊ុំស្រី សៀក ខេង អាយុ៧៦ឆ្នាំ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ កាលពីព្រឹកថ្ងៃអង្គារ ៣កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥កន្លងមកនេះ លោក ម៉េង ស្រ៊ុន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានឃុំអមលាំង បានអញ្ចើញដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខអ៊ុំស្រី សៀក ខេង ភេទស្រី អាយុ ៧៦ឆ្នាំ ដែលជាប្រជាពលរដ្ឋរស់នៅភូមិថ្នល់បំបែក ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ មានជំងឺកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។ នាឱកាសសួរសុខទុក្ខនោះដែរ លោក ម៉េង…

ឯកឧត្ដម គួច ចំរើន អញ្ជើញចូលរួមពិនិត្យទីតាំងអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រោមអធិបតីភាព ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន

ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាសមាជិកគណៈកម្មាធិការជាតិសន្តិ​សុ​​​​​ខ​អាកាសចរណ៍ស៊ីវិល អញ្ជើញចូលរួមពិនិត្យទីតាំងអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រោមអធិបតីភាព ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧ​បនា​យ​ក​​​​​រដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិសន្តិសុខអាកាសចរណ៍ស៊ីវិល ស្ថិតនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។

កិច្ចប្រជុំត្រួតពិនិត្យលើវឌ្ឍនៈភាពនៃការសាងសង់អគារសាលាខេតត្តកណ្ដាលថ្មី

ខេត្តកណ្ដាល ៖ ព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម លី រស្មី រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញដឹកនាំ កិច្ចប្រជុំត្រួតពិនិត្យលើវឌ្ឍនៈភាពនៃការសាងសង់អគារសាលាខេតត្តកណ្ដាលថ្មី ដែលមានទីតាំងស្ថិតនៅភូមិដេីមមៀន​ សង្កាត់ដេីមមៀន​ ក្រុងតាខ្មៅ​ ខេត្តកណ្ដាល​ ។

តារាងប្រព្រឹត្តទៅនៃវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ២៨ សីហា ២០២៥

តារាងប្រព្រឹត្តទៅនៃវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ២៨ សីហា ២០២៥

រដ្ឋបាលខេត្តកណ្តាល ចេញលិខិតអបអរសាទរ សូមគោរពជូន សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

រដ្ឋបាលខេត្តកណ្តាល ចេញលិខិតអបអរសាទរ សូមគោរពជូន សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមល្បាត ការពារ​សន្តិសុខ​ សុវត្ថិភាព​ រក្សាសណ្ដាប់​ធ្នាប់​ និងសង្គ្រោះបន្ទាន់ ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ ធ្វើដំណើរកំសាន្ត នៅតាមដងផ្លូវថ្មើរជើង (Walk Street)

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមល្បាត ការពារ​សន្តិសុខ​ សុវត្ថិភាព​ រក្សាសណ្ដាប់​ធ្នាប់​ និងសង្គ្រោះបន្ទាន់ ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ ធ្វើដំណើរកំសាន្ត នៅតាមដងផ្លូវថ្មើរជើង (Walk Street) ថ្ងៃទី២៣-២៤ ខែសីហា ឆ្នាំ២០២៥។