Month: August 2025

ជនសង្ស័យពាក់ព័ន្ធករណីឆបោក (លក់របស់សាកសិទ្ធិ គោបាធ្វើសំរិទ្ធ) អស់លក្ខណ៍ ត្រូវ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប ឃាត់​ខ្លួន​!​

នាវេលាម៉ោង១០:៣០នាទី ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ក្រោយពីបានទទួលបណ្ដឹងជនរងគ្រោះតាមរយៈលេខទូរស័ព្ទអន្តរាគមន៍បន្ទាន់ (Hotline) 1296 កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកជីក្រែងបានចុះនាំខ្លួនជនសង្ស័យឈ្មោះ សឹម ស៊ីណាន ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរគ្រូទាយ រស់នៅភូមិឫស្សីលក ឃុំឫស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប ដើម្បីយកមកសួរនាំពាក់ព័ន្ធករណីឆបោក (លក់របស់សាកសិទ្ធិ គោបាធ្វើសំរិទ្ធ) សួរនាំរួចក៏បានបញ្ជូនជនសង្ស័យខាងលើ មកការិយាល័យជំនាញ កងរាជអាវុធហត្ថខេត្តសៀមរាប ដើម្បីបន្តការសួរនាំ។ អង្គហេតុ៖ នៅក្នុងអំឡុងខែមីនា ឆ្នាំ២០២៥ ជនសង្ស័យឈ្មោះ សឹម…

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ រួមនិងសប្បុរសជន បាននាំយកអំណោយទៅចែកជូនដល់គ្រួសារវីរកងទ័ពជួរមុខនិងជនភៀសសឹកចំនួន៨០០គ្រួសារ ក្រុងរុនតាឯកតេជោសែន ក្នុងខេត្តសៀមរាប

ខេត្តកំពង់ស្ពឺ៖ នាថ្ងៃអង្គារ ១១កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងសប្បុរសជន

តើជាចេតនា ឬឆាកល្ខោន ចែកថវិកាជាតិជិត១០ម៉ឺនដុល្លាដោយស្របច្បាប់?

គម្រោងដេញថ្លៃចំនួន៣គម្រោង ប្រព្រឹត្តទៅនៅឃុំស្លា ស្រុកសំរោង ខេត្តតាកែវ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥កន្លងទៅនេះ បានបង្កើតភាពមិនប្រក្រតីជាច្រើនដែលគួរឱ្យកត់សម្គាល់ សង្ឃឹមថាឯកឧត្តម វុី សំណាង អភិបាលខេត្តតាកែវ និងមន្ត្រីជំនាញ បើកការស៊ើបអង្កេតតាមដាន

ភូមិចំនួន០៨ ក្នុងឃុំតាលន់ និងឃុំខ្ពប ស្រុកស្អាង ត្រូវបានបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យជូនប្រជាពលរដ្ឋមកពិនិត្យពីភាពត្រឹមត្រូវពិតប្រាកដ

ខេត្តកណ្តាល៖ មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្តកណ្ដាល បានបន្តជំរុញការបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យ មានលក្ខណៈជាប្រព័ន្ធ ដើម្បីត្រៀមចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋសំដៅសម្រេចតាមផែនការ

កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបង្រ្កាបករណី គ្រឿងញៀន និងឃាត់ខ្លួនជនសង្ស័យ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ជាបន្តបន្ទាប់…

ក្រោមការចង្អុលបង្ហាញ និងដឹកនាំបញ្ជាដោយផ្ទាល់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបង្រ្កាបករណី គ្រឿងញៀន

កិច្ចប្រជុំផែនការ ការពារសន្តិសុខ រក្សាសណ្តាបធ្នាប់ ជូន លោកជំទាវ បណ្ឌិត ពេជ្រ ចន្ទ័មុន្នី ហ៊ុន ម៉ាណែត និងអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្នសពវីរកងទ័ព ឈ្មោះ ណៃ ចន្នី

ខេត្តកំពង់ស្ពឺ ៖ នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួមប្រជុំផែនការ ការពារសន្តិសុខ រក្សាសណ្តាបធ្នាប់ ជូន លោកជំទាវ បណ្ឌិត ពេជ្រ ចន្ទ័មុន្នី ហ៊ុន ម៉ាណែត

សារលិខិតជូនពររបស់ ឯកឧត្តម សាយ សំអាល់ គោរពជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  ក្នុងឱកាសចម្រើនជន្មាយុ ៧៣ឆ្នាំ ឈានចូល ៧៤ឆ្នាំ 

ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់៖ សូមបួងសួងដល់បារមី និងវត្ថុស័ក្ដិសិទ្ធិក្នុងលោក ដែលថែរក្សាព្រះរាជាណាចក្រកម្ពុជា ប្រោសប្រទានពរជ័យ

ក្រុមការងាររដ្ឋបាលខេត្តកណ្តាល បានចេញដំណើរទៅទទួលយកពលករដែលត្រលប់ពីប្រទេសថៃ មកភូមិឋាន នៃប្រទេសកម្ពុជាវិញ

រសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្តាល បានដឹកនាំក្រុមការងាររដ្ឋបាលខេត្តកណ្តាល ដើម្បីចេញដំណើរទៅទទួលយកពលករដែលត្រលប់ពីប្រទេសថៃ មកភូមិឋាន នៃប្រទេសកម្ពុជាវិញ

ក្រុមការងាររដ្ឋបាលខេត្តកណ្តាល បានរៀបចំសម្ភារៈ គ្រឿងឧបភោគបរិភោគ ដែលបានពីការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋ តាមរយៈរដ្ឋបាល ក្រុង-ស្រុក បានផ្ដល់ជូនកងទ័ព

ខេត្តកណ្តាល៖ ក្រុមការងាររដ្ឋបាលខេត្តកណ្តាល បានរៀបចំសម្ភារៈ គ្រឿងឧបភោគបរិភោគ ដែលបានពីការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋ តាមរយៈរដ្ឋបាល ក្រុង-ស្រុក បានផ្ដល់ជូនកងទ័ព ដើម្បីយកទៅចែកជូនកងទ័ពជួរមុខ

អ្នកនាំពាក្យក្រសួងការងារបន្តអំពាវនាវដល់ពលករត្រលប់មកពីប្រទេសថៃ ឱ្យទាក់ទងមកលេខ ១២៩៧ ដើម្បីទទួលបានការងារ

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រលប់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥នេះ បានអំពាវនាវសាជាថ្មីម្តងទៀត ឱ្យបងប្អូនពលករដែលទើបត្រលប់មកពីថៃសូមទាក់ទងទៅកាន់លេខ ១២៩៧ ដើម្បីទទួលបានឱកាស