កិច្ចប្រជុំស្ដាប់ការធ្វើបទបង្ហាញ និងវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលដើម្បីប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ
ខេត្តកណ្តាល៖ រសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល អញ្ជើញដឹកនាំកិច្ចប្រជុំស្ដាប់ការធ្វើបទបង្ហាញ និងវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ក្នុងខេត្តកណ្ដាល ឆ្នាំ២០២៥ ។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បានមានប្រសាសន៍ក្នុងកិច្ចប្រជុំ ស្តីពីការស្ដាប់ការធ្វើបទបង្ហាញ និងវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ក្នុងខេត្តកណ្ដាល ឆ្នាំ២០២៥ គឺយើងត្រូវកែលម្អការបំរើសេវាសាធារណឱ្យកាន់តែល្អ ដោយផ្អែកលើផ្នែក នៃការលើកទឹកចិត្តក្នុងការអភិវឌ្ឍសមត្ថភាពមន្ត្រីបំរើការងារលើសេវាសាធារណៈបានល្អ ដើម្បីកែលម្អសេវារបស់យើងឱ្យកាន់តែល្អប្រសើរ ដើម្បីទទួលបានលទ្ធផលល្អក្នុងការបំរើសេវាសាធារណៈ ប្រកបដោយផ្លែផ្កា។…
