សេចក្តីសម្រេច ស្តីពី ការប្រកាសកាលបរិច្ឆេទនៃការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦
សេចក្តីសម្រេច ស្តីពី ការប្រកាសកាលបរិច្ឆេទនៃការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦
សេចក្តីសម្រេច ស្តីពី ការប្រកាសកាលបរិច្ឆេទនៃការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដាក់បទបញ្ជាយ៉ាងមុឺងម៉ាត់ដាច់ខាត ឲ្យកម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស សហការណ៍ជាមួយកម្លាំងមូលដ្ឋានស្រុកគងពិសី ធ្វើការចុះស្រាវជ្រាវ កំណត់មុខសញ្ញាជនបង្ក និងឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បានចំនួន០៤នាក់តែម្តង ករណីបង្កហិង្សាវាយតប់គ្នាយ៉ាងអនាធិបតេយ្យផ្អើលពេញក្នុងរោងការបណ្តាលឲ្យមានអ្នករងរបួសជាច្រើននាក់កាលពីប៉ុន្នានថ្ងៃមុន ក្នុងភូមិសាស្ត្រស្រុកគងពិសី ខេត្តកំពង់ស្ពឺ... #បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ទស្សនាវីដេអូពេញ៖ https://youtu.be/q4ovqVQnAWs ទស្សនាវីដេអូពេញ៖ https://youtu.be/q4ovqVQnAWs
ទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី១កន្លែង ដែលក្មេងៗសិស្សសាលាមួយចំនួនប្រសិទ្ធនាមថា ជាផ្ទះអាថ៌កំបាំង ស្ថិតនៅចំណុចផ្ទះលេខ៥២ ផ្លូវលេខ១៧២ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានម្ចាស់ឈ្មោះ តាំង សុខហេង ភេទប្រុស អាយុ ៥៨ឆ្នាំ ត្រូវបានកម្លាំងជំនាញការិយាល័យ ប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ និងមានការសម្របសម្រួលនីតិវិធីពីលោក ស៊ីន រក្សា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាប កាលពីវេលាម៉ោង ២០:០០នាទី ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ និងបានចាប់យកវត្ថុតាង រួមមាន៖…
ខេត្តកំពង់ស្ពឺ៖ដោយមានការចង្អុលបង្ហាញតម្រែតម្រង់ទិសនិងយកគំរូដឹកនាំប្រកបដោយគុណធម៏របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការណែនាំពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ក្រោមស្មារតីមនុស្សធម៏ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថ និងមានការចូលរួមពីក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ (ស.ស.យ.ក. កំពង់ស្ពឺ) បានអញ្ជើញបន្តចុះសួរសុខទុក្ខ ប្រជាពលរដ្ឋ១គ្រួសារ មានឈ្មោះ ធូ ប៊ុនណា…
ខេត្តកំពង់ស្ពឺ ៖ ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦នេះ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបន្តចុះតាមគោលដៅ ដើម្បីការពារ សន្តិសុខ រក្សាសុវត្ថិភាព និងសណ្តាប់ធ្នាប់ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និង លើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកំពង់ស្ពឺ ដែលប្រព្រឹត្តទៅរយៈពេល ១ថ្ងៃកន្លះ គឺចាប់ពី ថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ នៅសាលប្រជុំធំ «ម៉ី…
នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ នៅសាលសន្និសីទបូកគោ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញជួបសំណេះសំណាលយ៉ាងជិតស្និទ្ធជាមួយលោកគ្រូ អ្នកគ្រូមត្តេយ្យសហគមន៍មកពីទូទាំងខេត្ត។ ក្នុងជំនួបដ៏មានសារៈសំខាន់នេះ ឯកឧត្តមអភិបាលខេត្ត បានផ្តល់ឱកាសឱ្យលោកគ្រូ អ្នកគ្រូ ឡើងមានមតិសំណូមពរ និងលើកឡើងពីបញ្ហាប្រឈម ក៏ដូចជាកង្វះខាតនានានៅតាមសាលារបស់ខ្លួន ដើម្បីស្វែងរកដំណោះស្រាយភ្លាមៗ។ បន្ទាប់ពីបានជ្រាបពីសំណូមពរ ឯកឧត្តមអភិបាលខេត្ត បានសម្រេចផ្តល់ថវិកាភ្លាមៗជូនដល់សាលាដែលមានការខ្វះខាត ដើម្បីយកទៅប្រើប្រាស់ក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធសាលារៀន មានដូចជាការសាងសង់របង និងការបំពេញបន្ថែមនូវតុ រួមទាំងសម្ភារបរិក្ខារសិក្សាផ្សេងៗឱ្យបានសមរម្យ។ សូមជម្រាបជូនថាដើម្បីជាការជួយសម្រាលបន្ទុកជីវភាពបន្ថែម ឯកឧត្តមតែងតែឧបត្ថម្ភរបបអង្ករចំនួន ៣០គីឡូក្រាមក្នុងម្នាក់ ប៉ុន្តែនៅក្នុងឱកាសនេះ ឯកឧត្តមបានសម្រេចបន្ថែមចំនួន…
កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប បានបន្តចូលរួមជាមួយសមត្ថកិច្ចចម្រុះ ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ សង្គ្រោះបន្ទាន់ ជួយលើក និងរៀបចំសម្ភារៈ ជូនបងប្អូនប្រជាពលរដ្ឋដែលបានភៀសសឹកពីតំបន់សមរភូមិមុខ មកទីតាំងសុវត្ថិភាព ក្នុងភូមិសាស្រ្តខេត្តសៀមរាប នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦។
សារពិសេសរបស់សម្ដេចធិបតី ជូនចំពោះបងប្អូនជនរួមជាតិជាទីស្រឡាញ់ ! ក្នុងគ្រាដ៏លំបាកដែលប្រទេសជាតិយើងបានទទួលរងនូវសង្រ្គាមឈ្លានពានមកលើអធិបតេយ្យភាព និងបូរណភាពទឹកដី, ខ្ញុំពិតជាបានឃើញច្បាស់នូវស្មារតីសាមគ្គីភាព និងឯកភាពជាតិរឹងមាំរវាងខ្មែរនិងខ្មែរ ក៏ដូចជាបានឃើញច្បាស់នូវការឈឺចាប់របស់ជាតិយើង និងរបស់ប្រជាជនយើង ហើយជាការឈឺចាប់មួយ ដែលបានបំផុសនូវទឹកចិត្តស្នេហាជាតិដ៏ស្មោះត្រង់ ជាមួយនឹងការប្តេជ្ញាចិត្តដ៏មោះមុតរបស់ប្រជាជននៅគ្រប់ទិសទីក្នុងការកសាងប្រទេសជាតិយើងឱ្យបានរឹងមាំ។ ជាការពិត, ការលំបាករបស់ជាតិនាពេលនេះ គឺជាការលំបាករបស់ខ្មែរគ្រប់រូប ប៉ុន្តែ គន្លឹះសំខាន់របស់ជាតិយើងនាពេលនេះ គឺយើងត្រូវប្រែក្លាយការលំបាករបស់ជាតិ និងការប្តេជ្ញាចិត្តដ៏មោះមុតរបស់ខ្មែរគ្រប់រូបនាពេលនេះ ឱ្យក្លាយទៅជាកម្លាំងតស៊ូដ៏រឹងមាំរបស់ជាតិ និងគោលដៅដ៏ពិសិដ្ឋរបស់ជាតិ ពោលគឺការួមសាមគ្គីភាពគ្នាជាធ្លុងមួយ ដើម្បីការពារជាតិមាតុភូមិជាទីស្រឡាញ់របស់យើង និងធ្វើឱ្យជាតិខ្មែរយើងបានរឹងមាំ ស្របតាមបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ខ្មែរគ្រប់រូប។ ជាមួយគ្នានេះ និង ចំពោះមុខនេះ យើងមានភាពចាំបាច់ ក្នុងការរួបរួមសាមគ្គីគ្នាជាធ្លុងមួយជាមួយនឹងការប្តេជ្ញាចិត្តរួមរបស់ជាតិ…
កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ តែងបានធ្វើការហ្វឹកហាត់ជាប់ជាប្រចាំដើម្បីពង្រឹងកាយសម្បទា តាមរយៈការហ្វឹកហាត់ ក្បាច់គុណ ការហាត់ប្រាណតាមវិធីសាស្ត្រចម្រុះ ការថែទាំសុខភាព និងអនាម័យក្នុងការរស់នៅជាទៀងទាត់ ដើម្បីបង្កើនសមត្ថភាព ក្នុងប្រតិបត្តិការ លើការងារ បង្ការ បង្ក្រាប និងសង្គ្រោះ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។ ព្រមជាមួយគ្នានោះផងដែរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបង្កើតឱ្យមានកម្មវិធីប្រលងកាយសម្បទា…
រយៈកាលកន្លងមក រាជរដ្ឋាភិបាល ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញបទបញ្ជា ស្តីពីការដាក់ចេញវិធានការហាមឃាត់ការនាំចូល ការចែកចាយ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុក ឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា គ្រប់ប្រភេទ ក្នុងគោលបំណងទប់ស្កាត់ បង្ការ ដោះស្រាយបញ្ហាឲ្យបានទាន់ពេលវេលា និងដើម្បីរក្សាសណ្តាប់ធ្នាប់សង្គម ការពារសុខភាពសាធារណៈ ជាពិសេសសុខភាពរបស់អ្នកសិក្សានិងបុគ្គលិកអប់រំ។ ព្រមជាមួយគ្នានេះ អាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមអនុវត្តយ៉ាងម៉ឹងម៉ាត់ស្របតាមបទបញ្ជានាយករដ្ឋមន្ត្រី ដោយធ្វើការទប់ស្កាត់និងបង្ក្រាបជាបន្តបន្ទាប់។…