ក្រុមការងារ អាវុធហត្ថខណ្ឌដូនពេញ ចុះសួរសុខទុក្ខសមាជិក ដែលកំពុងសម្រាកព្យាបាលដោយការវះកាត់ សសៃក្បាលជង្គង់នៅមន្ទីរពេទ្យ!

នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក ថោង ពិសិដ្ឋ មេបញ្ជាការអាវុធហត្ថខណ្ឌដូនពេញ ចាត់ក្រុមការងារចុះសួរសុខទុក្ខ លោកអនុសេនីយ៍ទោ សុខ សាវី ជំនួយការអាវុធហត្ថខណ្ឌ  ដែលកំពុង សម្រាកព្យាបាល ជំងឺដោយការវះកាត់ សសៃក្បាលជង្គង់នៅមន្ទីរពេទ្យកាល់ម៉ែត។

ក្នុងឱកាសនោះ ក្រុមការងារ បាននាំយកថវិកាសរុបចំនួន ២,៥០០,០០០រៀល ក្នុងនោះថវិកាដែលបានចូលរួមពី នាយ-នាយរង នៃអាវុធហត្ថខណ្ឌ ក្នុងស្មារតីសាមគ្គីភាព សរុបចំនួន ១,៥០០,០០០រៀល និងថវិកាឧបត្ថម្ភរបស់លោកអភិបាលខណ្ឌដូនពេញ ចំនួន ១,០០០,០០០រៀល ជាអំណោយសួរសុខទុក្ខផងដែរ៕