លោក ម៉េង ស្រ៊ុន អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្នាក់ការគណបក្សឃុំងមលាំង

សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត រាប់បាត្រ និងប្រគេនទេយ្យវត្ថុចំពោះព្រះសង្ឃ ៩អង្គ ថ្វាយព្រះរាជកុសល សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវឌ្ឍនមង្គលគម្រប់ ៩០ យាងចូល ៩១ព្រះវស្សា ..!!

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអញ្ជើញដឹកនាំ​កម្លាំង​កងរាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ ចូលរួម​ក្នុង​ពិធី​សំណេះសំណាល​សួរ​សុខទុក្ខ​ និង​ថ្លែង​អំណរគុណ​កងកម្លាំង​ខេត្ត​កំពង់ស្ពឺ​ ក្រោម​អធិបតី​ភាព​ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះពង្រឹងខេត្តកំពង់ស្ពឺ…

ខេត្តកំពង់ស្ពឺ៖នារសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំ កម្លាំង​កងរាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ចូលរួម​ ព្រមទាំង​ចាត់​ឲ្យកម្លាំង​អាវុធហត្ថ​សហការ ការពារ​​ រក្សាសន្ដិសុខ សណ្ដាប់​ធ្នាប់​ សុវត្ថិភាព​​​​​​​​​ជូន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះពង្រឹងខេត្តកំពង់ស្ពឺ ដែលអញ្ជើញជាអធិបតីភាព​ ក្នុង​ពិធី​សំណេះសំណាល​សួរ​សុខទុក្ខ​ និង​ថ្លែង​អំណរគុណ​កងកម្លាំង​ខេត្ត​កំពង់ស្ពឺ​ ដែលប្រពិត្តនៅខាងមុខបរិវេណអគារ​រដ្ឋបាល​ខេត្តកំពង់ស្ពឺ។ ក្នុង​ពិធី​នេះ​ផងដែរ ដោយមានការអញ្ជើញ​ចូលរួម​ពីសំណាក់​លោក​ ឯកឧត្តម​ យឹម​​​ សុខុម ប្រធានក្រុមប្រឹក្សាខេត្ត…

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានចាត់ឲ្យក្រុមការងារកងរាជអាវុធហត្ថរៀបចំចាត់ចែងនូវសម្ភារៈមួយចំនួន ក្នុងការជួយ​ឧបត្ថម្ភ​ដល់​ បងប្អូន​វីរៈ​កងទ័ព​ជួរមុខ​ អង្គភាព​វរសេនាតូច៦១ ​បញ្ជា​ការដ្ឋានរថក្រោះ អគ្គបញ្ចាការ ឈរជើងនៅទិសខេត្តព្រះវិហារ…

ខេត្តកំពង់ស្ពឺ៖ ស្ថិត​ទីបញ្ជាការ​ដ្ឋាន​កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​​​​​​ នាថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានចាត់ឲ្យក្រុមការងារកងរាជអាវុធហត្ថរៀបចំចាត់ចែងនូវសម្ភារៈគ្រឿងឧបភោគបរិភោគមួយចំនួន ក្នុងការជួយ​ឧបត្ថម្ភ​ទៅដល់​ បងប្អូន​វីរៈ​កងទ័ពជួរមុខ​​​ ​អង្គភាព​វរសេនាតូច៦១ ​បញ្ជា​ការដ្ឋានរថក្រោះ អគ្គបញ្ចាការ ឈរជើងនៅទិសខេត្តព្រះវិហារ​។ ជា​ទឹកចិត្ត​ក្រោម​ស្មារតី​ជាតិនិជាតិនិយម លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន​​ មេបញ្ជាការ​ បានប្រគល់នូវសម្ភារៈមួយចំនួនរួមមាន៖ទឹក​សុទ្ធ​ចំនួន​ ១០០​កេសះ និងមី៥០កេះ​ ផងដែរ។ជា​ការពិត​ណាស់​ សកម្មភាព​នេះ បានបង្ហាញឲ្យឃើញអំពីការយកចិត្តទុកដាក់ ក្នុងស្មារតីជាតិនិយមខ្ពស់បំផុត របស់លោកឧត្តមសេនីយ៍ត្រី…

ឯកឧត្តម ភឺន ផល្លា បានអញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ និងលើកទិសដៅអនុវត្តបន្ត របស់ក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានី~ខេត្ត

វិមាន៧មករា៖ នាថ្ងៃអាទិត្យ ទី០៥ ខែមេសា ឆ្នាំ ២០២៦ ឯកឧត្តម ភឺន ផល្លា និងឯកឧត្តមប្រធាន អនុប្រធាន នៃក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានី-ខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ និងលើកទិសដៅអនុវត្តបន្ត ដោយមានការចូលរួមពីសមាជិក សមាជិកាសរុបចំនួន ៣១៥នាក់។ ដើរតួនាទីយ៉ាងសំខាន់ក្នុងការសហការជាមួយគណៈកម្មាធិការបក្សគ្រប់ជាន់ថ្នាក់ ដើម្បីពង្រីកមូលដ្ឋានគាំទ្រឱ្យកាន់តែទូលំទូលាយ។ ។ ថ្លែងក្នុងឱកាសនេះ ឯកឧត្តម ភឺន ផល្លា បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារតាមបណ្ដារាជធានី-ខេត្ត ក្នុងការចុះកសាងសមាជិកថ្មីតាមរយៈសកម្មភាពចុះដល់ខ្នងផ្ទះ និងការកសាងសមាជិកនៅតំបន់គោលដៅជាក់លាក់ ព្រមទាំងបានចូលរួមយ៉ាងសំខាន់ក្នុងការសហការជាមួយគណៈកម្មាធិការបក្សគ្រប់ជាន់ថ្នាក់ ដើម្បីពង្រីកមូលដ្ឋានគាំទ្រគណបក្សប្រជាជនកម្ពុជា ឱ្យកាន់តែទូលំទូលាយ។…

រថយន្ត ០៣គ្រឿង និងម៉ូតូ ១២គ្រឿង ត្រូវអាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបយកម្ចាស់ទៅព្រមាន និងអប់រំជាបន្តបន្ទាប់ ពាក់ព័ន្ធករណីកែច្នៃបំពង់ស៊ីម៊ាំងម៉ូតូខុសលក្ខណៈបច្ចេកទេស!

ចាប់ពីថ្ងៃទី២៦ ខែមីនា រហូតដល់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌបឹងកេងកង ខណ្ឌ៧មករា ខណ្ឌដូនពេញ ខណ្ឌទួលគោក បានធ្វើការឃាត់ម្ចាស់ រួមទាំង រថយន្ត ០៣គ្រឿង និងម៉ូតូ ១៣គ្រឿង ជាបន្តបន្ទាប់ ដែលបានកែច្នៃបំពង់ស៊ីម៊ាំងខុសលក្ខណៈបច្ចេកទេស បើកបរល្បឿនលឿនក្នុងទីប្រជុំជនល្មើសច្បាប់កំណត់ បង្កឲ្យមានការភ័យខ្លាច និងមានសម្លេងរំខានដល់ប្រជាពលរដ្ឋ បាត់បង់សណ្ដាប់ធ្នាប់សាធារណ:លើដងផ្លូវ នៅតាមទីតាំងនានាក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ បន្ទាប់ពីបានព្រមាន និងអប់រំណែនាំរួច កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ តាមបណ្តាខណ្ឌ បានឱ្យម្ចាស់រថយន្ត និងម៉ូតូ ធ្វើកិច្ចសន្យាបញ្ឈប់ការកែច្នៃបំពង់ស៊ីម៉ាំងម៉ូតូខុសលក្ខណៈបច្ចេកទេស…

ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ជាង ១៣០០គ្រឿង ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញបង្ក្រាប ក្នុងខណ្ឌមានជ័យ!

ដោយមានការសហការណ៍ផ្ដល់ព័ត៌មានពីប្រជាពលរដ្ឋតាមរយៈផេកហ្វេសប៊ុករបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានឈ្មោះថា Phnom Penh Gendarmerie នៅវេលាម៉ោង ១៤និង៣០នាទី ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ បានចុះបង្ក្រាបទីតាំង លួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ១កន្លែង នៅចំណុចហាងលក់ខោអាវជជុះក្បាលគីបនារី ផ្លូវប៉េតុង ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងបានចាប់យកវត្ថុតាងចម្រុះ ប្រមាណជាង ១៣០០គ្រឿង ឃាត់ខ្លួនម្ចាស់ទីតាំង ០១នាក់ នាំយកទៅអង្គភាព ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ចំពោះការ នាំចូល…

ឯកឧត្តម ហៃ វណ្ណា បានពាំនាំការសាកសួរសុខទុក្ខពីសម្ដេចតេជោ ហ៊ុន សែន ជូនដល់វីរៈកងទ័ព ក្រុមគ្រួសារកងទ័ព និងសិស្សានុសិស្សនៅតំបន់ប្រតិបត្តិការខេត្តព្រះវិហារ

ខេត្តព្រះវិហារ៖ រសៀល ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហៃ វណ្ណា ទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមជនជាតិខ្មែររស់នៅប្រទេសជប៉ុន បានដឹកនាំក្រុមការងារមកពីប្រទេសជប៉ុន នាំយកអង្ករ តង់ សំណាញ់ ព្រមទាំងសម្ភារៈសិក្សា និងថវិកា ពីសប្បុរសជនទាំងក្នុង និងក្រៅប្រទេស ចែកជូនក្រុមគ្រួសារកងទ័ព និងវីរកងទ័ព នៅតំបន់ប្រតិបត្តិការ ខេត្តព្រះវិហារ។ ក្នុងការចែកជូននេះ បានផ្តល់ជូនដល់ក្រុមគ្រួសារកងទ័ពចំនួន១៦ គ្រួសារ វីរកងទ័ពចំនួន ៦៣…

រាជរដ្ឋាភិបាល​កម្ពុជា​ បានសម្រេចធ្វេីការកែសម្រួលបញ្ចុះតម្លៃអត្រាពន្ធគយ​ និងអត្រាអាករនាំចេញលេីមុខទំនិញមួយចំនួន​ ពាក់ព័ន្ធនឹងគ្រឿងប្រេីប្រាស់អគ្គិសនី និងមុខទំនិញមួយចំនួន…

រាជរដ្ឋាភិបាល​កម្ពុជា​ បានសម្រេចធ្វេីការកែសម្រួលបញ្ចុះតម្លៃអត្រាពន្ធគយ​ និងអត្រាអាករនាំចេញលេីមុខទំនិញមួយចំនួន​ ពាក់ព័ន្ធនឹងគ្រឿងប្រេីប្រា​ស់​អគ្គិសនី​,​ ឧបករណ៍សាកអាគុយរថយន្តអគ្គិសនី,​ ចង្កៀងសូឡា​ ព្រមជាមួយនឹងគ្រឿងប្រេីប្រាស់អគ្គិសនីមួយចំនួនទៀត​ ក្នុងនោះក៏រួមមានរថយន្តដឹក​អ្ន​កដំណេីរ​ និងដឹកទំនិញប្រភេទ​ HEV, PHEV និង​ EV។ សេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋករកម្ពុជា​ ស្តីពីការកែសម្រួលអត្រាពន្ធគយនិងអត្រាអាករនាំចេញ​ លេីមុខទំនិញមួយចំនួន​ ចុះថ្ងៃ​ទី​២​៨​​ ​​​ខែមីនា​ ឆ្នាំ២០២៦។

អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រូវើរី បានឧបត្ថម្ភគាំទ្រជា​ភេសជ្ជៈ​មួយចំនួនដល់​ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​​ ក្នុង​ឱកាស​អបអរសាទរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី ប្រពៃណី​ជាតិខ្មែរ -មហា​សង្រ្កាន្ត​ នាពេលខាងមុខ!!!

ខេត្តកំពង់ស្ពឺ៖ដោយបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាថ្ងៃសៅរ៍ ១០កើត ខែចេត្រ ឆ្នាំ​ម្សា​ញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ ក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ជាតំណាង​​ លោកមេបញ្ជាការ បានរៀ​ប​ចំទទួលនូវអំណោយឧបត្ថម្ភពី អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រូវើរី ដោយបានចាត់ក្រុមការងារឲ្យនាំយក​​ភេសជ្ជៈ​ Vattanac can ចំ​​​​​នួន១០០កេស,ទឹក​បរិសុទ្ធ​V-Active…

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ  បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល និងកាត់ឯកសណ្ឋាន ជូនដល់យោធិន​ នៃកងអនុសេនាធំចល័ត(វគ្គ៤៦ និងវគ្ក៤៧)ចំនួន៧២នាក់…

ខេត្តកំពង់ស្ពឺ៖នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល និងកាត់ឯកសណ្ឋានប្រតិបត្តិការ ជូនដល់យោធិននៃកងអនុសេនាធំចល័ត(វគ្គ៤៦ និងវគ្ក៤៧)ចំនួន៧២នាក់ នៅសាលប្រជុំប​ញ្ជា​​​​​ការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។ ថ្លែងក្នុង​ពិធី​នេះ​ តាម​ប្រសាសន៍​​​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានលើកឡើងនៅចំនុចខ្វះខាតមួយចំនួនដែលកម្លាំងកងអនុសេនាធំរបស់យើងអ​នុ​វត្តកន្លងមក តែទោះជាយ៉ាងណាក៏ដោយក៏នាយទាហានរងរបស់យើងបានខិតខំបំពេញការងារ ជូនអង្គភាពបានច្រើន ហើយសម្រាប់ការងារប្រចាំថ្ងៃនេះ​​​គឺជាបទពិសោធន៍ និងជាមេរៀនសម្រាប់ប្អូនៗទាំងអស់គ្នា ដូចឆ្នេះសូមប្អូនៗទាំងអស់គ្នាត្រូវយកចិត្តទុកដាក់ និងខិតខំរៀនបន្តទៅទៀត ដើម្បីព​ង្រឹ​ង​សមត្ថភាពបន្ថែម។ ជាពិសេសក៏បានផ្តាំផ្ងើរ ដោយសង្កត់ធ្ងន់​​ថាចំពោះនាយទាហានទាំងអស់៖ត្រូវតែបន្តខិតចំរៀនសូត្របន្ថែមទៀត ហើយត្រូវយកចិត្តទុកដាក់ចំពោះតួនាទី ភា​រ​កិច្ចការងារ…

ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានចុះពិនិត្យវឌ្ឍនភាពការងារ និងបញ្ជប់ការធ្វើអត្តសញ្ញាណកម្មប្រជាពលរដ្ឋដែលស្នាក់នៅក្នុងអគារអតីតសណ្ឋាគារសុខមានជ័យ

នាថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០២៦ ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដឹកនាំដោយលោកជំទាវ សេរី សូរិយា អនុរដ្ឋលេខាធិការ និងជា​ប្រធានក្រុមការងារសំណង់ចាស់ទ្រុឌទ្រោម បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារ និងបញ្ជប់ការធ្វើអត្តសញ្ញាណកម្មប្រជាពលរដ្ឋដែលស្នាក់នៅក្នុងអ​គា​​​​​រអតីតសណ្ឋាគារសុខមានជ័យ ដែលស្ថិតនៅបណ្តោយផ្លូវសុខហុក(១០៧) កែងផ្លូវលេខ១៣៤ ភូមិ៥ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។