បេសកជនពិសេសសម្តេចតេជោ អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនចំនួន៤១៦នាក់ មកពីឃុំចំនួន១៣ ក្នុងស្រុកភ្នំស្រួច
ខេត្តកំពង់ស្ពឺ ៖ សមាជិកថ្មី របស់គណបក្សប្រជាជនកម្ពុជាចំនួន ៤១៦នាក់ ដែលមកពីឃុំចំនួន១៣ នៃស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ត្រូវបានរៀបចំពិធីប្រកាសបញ្ចូល នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជនពិសេសរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ នៅក្នុងពិធីនោះដែរដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម អ៊ិន ឃុន សមាជិកគណៈកម្មការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានគណៈកម្មកាធិការគណបក្សខេត្តកំពង់ស្ពឺ ឯកឧត្តម ទី ប៊ុនថេង ទីប្រឹក្សារបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងជាក្រុមការងារស្នូលក្រុមចលនាកសាងសមាជិកបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ…
