លោកឧត្តសេនីយ៍ត្រី ម៉េង ស៊្រុន មេបញ្ជាការ​ បានអញ្ជើញ​ជា​អធិបតី​ក្នុងពិធីសំណេះសំណាល បំពាក់ឋានន្តរសក្តិ គ្រឿងឥស្សរិយយស ជូនយោធិន នៃកងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ សោធននិវត្តន៍ឆ្នាំ២០២៥…

ខេត្តកំពង់ស្ពឺ៖ លោកឧត្តសេនីយ៍ត្រី ម៉េង ស៊្រុន មេបញ្ជាការ​ កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​​​ នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦​ បានអញ្ជើញ​ជា​អធិបតី​ក្នុងពិធីសំណេះសំណាល បំពាក់ឋានន្តរសក្តិ គ្រឿងឥស្សរិយយស ជូនយោធិន នៃកងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ សោធននិវត្តន៍ឆ្នាំ២០២៥​​ ចំនួន​៦៣នាក់​​​​​​​​ ស្ថិតនៅ​សាល​ប្រជុំបញ្ជាការដ្ឋាន​កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​។

ជាកិច្ចចាប់ផ្តើមនៃកម្មវិធី លោកឧត្តសេនីយ៍ត្រី ម៉េង ស៊្រុន​​ បានដឹកនាំ​កម្លាំង​ជំនាញ​កង​រាជ​អាវុធហត្ថ​ និងយោធិនដែលចូលនិវត្តន៍ទាំង៦៣នាក់ចូលរួមប្រជុំពីចម្ងាយតាមរយៈប្រព័ន្ធ Video Conference ដើម្បីស្តាប់ប្រសាសន៍សំណេះសំណាលរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស​។

ក្នុងពិធីនេះដែរ​ មាន​ការចូលរួម​ពីសំណាក់​៖លោកមេបញ្ជាការរង,លោកនាយសេនាធិការរង,លោកប្រធាន-អនុប្រធានមន្ទីរ,លោកនាយ-នាយរងការិយាល័យ និងជំនួយការទាំងអស់,លោកមេបញ្ជាការ កងអនុសេនាធំកងរាជអាវុធហត្ថចល័ត,លោកមេបញ្ជាការ មេបញ្ជាការរង នាយសេនាធិការ មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ក្រុង-ស្រុក,ប្រធានស្នាក់ការសន្តិសុខ​ និងយោធិន នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដែលមានឈ្មោះចូលនិវត្តន៍ (ចំនួន៦៣នាក់)​៕