អភិបាលខេត្តកណ្តាល ជំរុញដល់អាជ្ញាធរ មន្ទីរពាក់ព័ន្ធ កម្លាំងមានសមត្ថកិច្ច ត្រូវខិតខំអនុវត្ត និងផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីបទបញ្ជាលេខ ០២ បប របស់រាជរដ្ឋាភិបាល
ខេត្តកណ្តាល៖ អាជ្ញាធរក្រុង-ស្រុកទាំង១៣ មន្ទីរពាក់ព័ន្ធ និងគណៈបញ្ជាការឯកភាពគ្រប់ថ្នាក់ ត្រូវខិតខំអនុវត្ត និងផ្សព្វផ្សាយឱ្យបានទូលំទូលាយទៅដល់ស្រទាប់មហាជន សិស្សានុសិស្សយុវជនមន្ត្រីរាជការ តាមខ្លឹមសារ នៃបទបញ្ជាលេខ 0២ បប របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុកឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា ដើម្បីរួមគ្នារក្សាសណ្តាប់ធ្នាប់សង្គម ការពារសុខភាពសាធារណៈ ជាពិសេសសុខភាពរបស់អ្នកសិក្សា និងបុគ្គលិកអប់រំ។ នេះជាការជំរុញរបស់ ឯកឧត្តម គួច ចំរើន…
