លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអញ្ជើញបន្តដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខ ប្រជាពលរដ្ឋ១គ្រួសារដែលកំពុងសម្រាកព្យាបាលជំងឺស្លាប់មួយចំហៀងខ្លួននៅផ្ទះកូនស្រី ត្រូវជាឪពុកបង្កើត លោក ផុន សង្ហា វីរៈកងទ័ពឈរជើងនៅទិសប្រាសាទព្រះវិហារ…
ខេត្តកំពង់ស្ពឺ៖ដោយមានការចង្អុលបង្ហាញតម្រែតម្រង់ទិសនិងយកគំរូដឹកនាំប្រកបដោយគុណធម៏របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការណែនាំពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ក្រោមស្មារតីមនុស្សធម៏ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថ និងមានការចូលរួមពីក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ (ស.ស.យ.ក. កំពង់ស្ពឺ) បានអញ្ជើញបន្តចុះសួរសុខទុក្ខ ប្រជាពលរដ្ឋ១គ្រួសារ មានឈ្មោះ ធូ ប៊ុនណា…
