លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអញ្ជើញដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចូលរួមក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងថ្លែងអំណរគុណកងកម្លាំងខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះពង្រឹងខេត្តកំពង់ស្ពឺ…
ខេត្តកំពង់ស្ពឺ៖នារសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺចូលរួម ព្រមទាំងចាត់ឲ្យកម្លាំងអាវុធហត្ថសហការ ការពារ រក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពជូន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះពង្រឹងខេត្តកំពង់ស្ពឺ ដែលអញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងថ្លែងអំណរគុណកងកម្លាំងខេត្តកំពង់ស្ពឺ ដែលប្រពិត្តនៅខាងមុខបរិវេណអគាររដ្ឋបាលខេត្តកំពង់ស្ពឺ។ ក្នុងពិធីនេះផងដែរ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត…
