Category: ព័ត៌មានជាតិ

ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល ផ្ញេីសារលិខិតជូនពរ​​ សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន​ នាឱកាសនៃពិធីចម្រើនជន្មាយុ

ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ផ្ញេីសារលិខិតជូនពរ​ សូមគោរពជូន​ សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន​ នាឱកាសដ៏បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរ នៃពិធីចម្រើនជន្មាយុរបស់ សម្តេចធម្មវិសុទ្ធវង្សា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទ ៧កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦​ ខាងមុខនេះ។

រឿងដែលមិនធ្លាប់មានពីមុនមកទាល់តែសោះ! ជួយគ្រួសារផុងខ្លួនខ្លាចប្តីបន្ទោស បែប្រឌិតរឿងចោរប្រដាប់អាវុធចូលប្លន់ដល់ក្នុងបន្ទប់

ខេត្តស្ទឹងត្រែង៖ រឿងដែលមិនធ្លាប់មានពីមុនមកទាល់តែសោះ ក្រោយស្ត្រីម្នាក់ប្រឌិតសាច់រឿងបង្កការផ្ញែកផ្អើលដល់ថ្នាក់ដឹកនាំនិងកងកម្លាំងសមត្ថកិច្ច ពាក់ព័ន្ធករណីចោរប្លន់ប្រដាប់អាវុធចូលដល់ក្នុងបន្ទប់ប្រមូលលុយស្ទើអស់ពីខ្លួន។ តាមរយៈសំណេររបស់ម្ចាស់គណនីហ្វេសប៊ុកជាភាសារអង្លេសឈ្មោះ Bong Leang បានបង្ហោះលើបណ្តាញសងគមថា៖ "លោកចោរចូលប្លន់ដល់ក្នុងបន្ទប់ចំរិតយកលុយ ដោយអាវុធកាំភ្លើងខ្លីមួយដើមអស់លុយពីផ្ទះសឹងតែមិនមាន លុយមួយរៀលនៅហ្នឹងខ្លួនទេមិនទាន់បានបីថ្ងៃផងឥឡូវកូនឈឺ ចូលពេទ្យទៀតខេត្តស្ទឹងត្រែងឡវចោរចាប់ផ្តើមមានចោរប្លន់ ហើយសូមបងប្អូនអាជីវករលក់ដូរនាៗសូមមានការប្រុងប្រយត្ន័ ទាំងអស់គ្នាលុយពីបាក់រកណាស់វាមកប្លន់យើងតែបួនដប់នាទី មួយភ្លែតគឺអស់ហើ យសូមប្រុងប្រយត្ន័អ្នកខេត្តស្ទឹងត្រែងយើង"។ បន្ទាប់មើលខ្លឹមសារហាក់ជាដំណឹងដ៏សោក សៅចំពោះពលរដ្ឋលោកអភិបាលខេត្តបានដាក់បទបញ្ជាដាច់ណាត់បើកការស្រាវជ្រាវតាមប្រមាញ់ក្រុមចោរប្រដាប់អាវុធនោះមកផ្តន្ទាទោសអោយខាងតែបាន។តែអ្វីដ៏គួរអោយសោកស្តាយ។ ក្រោយការស៊ើបអង្កេតដោយយកចិត្តទុកដាក់ពីសមត្ថកិច្ចជំនាញទើបដឹងថាជាការប្រឌិតរឿងរាវឡើងដោយស្ត្រីជាភរិយាម្ចាស់គណនីខាងលើ។ តាមស្ត្រីហាក់ គឹមមួយភេទស្រីអាយុ២៥ ឆ្នាំមានទីលំនៅភូមិរាជានុកូល១ សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង បានរៀបរាប់សាវតារឿងចំពោះមុខមន្ត្រីនគរបាលយុត្តិធម៌នៃកងរាជអាវុធហត្ថថា៖ នៅថ្ងៃទី៥ ខែកុម្ភៈឆ្នាំ ២០២៦ វេលាម៉ោង ១៩និង០០នាទី…

លោកឧត្តមសេនីយ៍ត្រី ម៉េង​ ស្រ៊ុន​ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ ដាក់បទបញ្ជាដល់កងកម្លាំងក្រោមឱវាទ ចុះល្បាតដើម្បី​រក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន

កំពង់ស្ពឹ​៖ ដោយអនុវត្តបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី ម៉េង​ ស្រ៊ុន​ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ ដេីម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន។ ចាប់ពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងកងរាជអាវុធហត្ថខេត្ត និងតាមបណ្តាមូលដ្ឋានកងរាជអាវុធហត្ថក្រុង.ស្រុក ស្នាក់ការសន្តិសុខ បានចុះល្បាតចល័ត ឈរជើងតាមបណ្តាគោលដៅ ទីប្រជុំជននានា ក្នុងភូមិសាស្រ្តទទួលខុសត្រូវ ដើម្បីការពារសន្តិសុខ រក្សាសុវត្ថិភាព បង្ការ ទប់ស្កាត់រាល់បទល្មើសផ្សេងៗ ឱ្យបានទាន់ពេលវេលា និងជួយសម្រួលចរាចរណ៍តាមដងផ្លូវ ជូនដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន នារដូវបុណ្យចូលឆ្នាំប្រពៃណីចិន ចាប់ពីថ្ងៃទី១៦រហូតដល់ថ្ងៃ១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ៕

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចុះពិនិត្យការដ្ឋាន និងវឌ្ឍនភាពនៃការសាងសង់ផ្ទះ និងការចាក់ដីក្នុងបុរី ឡេង ណាវ៉ាត្រា គម្រោងផ្លូវជាតិលេខ៦អា និងគម្រោងជ្រែមួយរយ

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចុះពិនិត្យការដ្ឋាន និងវឌ្ឍនភាពនៃការសាងសង់ផ្ទះ និងការចាក់ដីក្នុងបុរី ឡេង ណាវ៉ាត្រា គម្រោងផ្លូវជាតិលេខ៦អា និងគម្រោងជ្រែមួយរយ។ #ការបង្កើតនូវបរិយាកាសគ្មានវិវាទ #ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ #ផែនការកែលម្អទីក្រុងនិងទីប្រជុំជន #បញ្ចប់វិវាទដីធ្លី #សេវាគាប់ចិត្ត #គណៈកម្មការសុរិយោដី #អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី #កអក

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជួបសំណេះសំណាល ព្រមទាំងសាកសួរសុខទុក្ខគ្រួសារវីរកងទ័ពពលី វីរកងរាជអាវុធហត្ថពលី និងវីរនគរបាលពលីចំនួន ១៨គ្រួសាររបស់ខេត្តឧត្តរមានជ័យ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជួបសំណេះសំណាល ព្រមទាំងសាកសួរសុខទុក្ខគ្រួសារវីរកងទ័ពពលី វីរកងរាជអាវុធហត្ថពលី និងវីរនគរបាលពលីចំនួន ១៨គ្រួសាររបស់ខេត្តឧត្តរមានជ័យ។ សាលាខេត្តសៀមរាប រសៀលថ្ងៃសុក្រ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦។

លោក​វរសេនីយ៍​ឯក​ ហុង​​​​ ម៉េ​ង​ហួត​ មេបញ្ជាការ​រង​និងជានាយ​សេនាធិការ​ បានអញ្ជើញ​ដឹកនាំកម្លាំងជំនាញមន្ទីរផែនការប្រតិបត្តិការនិងហ្វឹកហ្វឺន​បើកកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ ចំនួន៣ផែនការនិងពង្រឹងការងារអនុវត្តតួនាទីភារកិច្ច និងវឌ្ឈនភាពការងារឆ្នាំ២០២៦…

កំពង់ស្ពឺ៖ដោយទទួលបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ ២០២៦​ វេលាម៉ោង ១៤:០០នាទី​ លោកវរសេនីយឯក ហុង ម៉េងហួត មេបញ្ជាការរង និងជានាយសេនាធិការ​ បញ្ជា​ការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំកម្លាំងជំនាញមន្ទីរផែនការប្រតិបត្តិការនិងហ្វឹកហ្វឺន​ នៃបញ្ជា​ការដ្ឋាន​កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ បើកកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ ចំនួន៣ផែនការនិងពង្រឹងការងារអនុវត្តតួនាទីភារកិច្ច និងវឌ្ឈនភាពការងារឆ្នាំ២០២៦។ ក្នុង​កិច្ច​ប្រជុំ​នេះដែរ​ មាន​ការចូលរួម​ពីសំណាក់​ លោកប្រធាន-អនុប្រធាន​មន្ទីរ​,លោកនាយ-នាយរង​ការិយាល័យ​ និង​នាយទាហាន​​​-នាយទាហាន​នាយទាហានរង ស្ថិតនៅក្នុងបន្ទប់នាយសេនាធិការដ្ឋានកងរាជហត្ថខេត្តកំពង់ស្ពឺ៕

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ព្រមជាមួយក្រុមអតីតមិត្តភក្តិរួមជំនាន់សាលាបាក់ទូក រួមគ្នាជួយរៀបចំពិធីបុណ្យសពអតីតមិត្តរួមជំនាន់!

ឧបាសិកា សុទ្ធោ បុប្ផានី គឺជាអតីតមិត្តរួមជំនាន់សាលាបាក់ទូកនាទសវត្សឆ្នាំ១៩៨០ បានទទួលមរណៈភាព កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ៧និង០០នាទីព្រឹក ក្នុងជន្មាយុ៥៤ ឆ្នាំដោយរោគាពាធ ហើយជាស្ត្រីមេម៉ាយមានកូន០២នាក់ ខ្វះលទ្ធភាព និងញាតិមិត្តធ្វើបុណ្យសពឱ្យផងនោះ។ ភ្លាមៗ ក្រោយពេលបានទទួលដំណឹងដ៏ក្រៀមក្រំនេះ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមអតីតមិត្តភក្តិរួមជំនាន់សាលាបាក់ទូក មួយក្រុមរួមមានទាំង ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ…

មានអ្នកខំប្រឹងការពារលោកអធិការស្រុកបាទី បែរជាដៀលអ្នកសារព័ត៌មាន ថា «ខ្ចប់មមីសមាន់»

តាកែវ៖ហ្វេសប៊ុកមួយឈ្មោះថា «Tiv Rotha (ទីវ រដ្ឋា)» ហាក់បីដូចជាខំប្រឹងការពារលោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី ខ្លាំងណាស់ ពោលគឺ មន្ត្រីការពារមន្ត្រីជារឿងធម្មតា ប៉ុន្តែ ហេតុអ្វីចាំបាច់មកដៀលអ្នកសារព័ត៌មាន ថា «ខ្ចប់មមីសមាន់» ទៅវិញ ? ។ ហ្វេសប៊ុក«Tiv Rotha (ទីវ រដ្ឋា)» បានសរសេរ ថា ៖ គាត់ (លោកឆាយ កែវមុន្នី) មិនមែនអាក្រក់ខ្លាំងដូច…

មន្ត្រីរាជការខេត្តកណ្តាល អញ្ជើញ​ប្រារព្ធ​ពិធី​បុណ្យខួប​ ៥៦ឆ្នាំ នៃ​ការ​បក​ប្រែ​គម្ពីរ​ព្រះត្រៃបិដកខ្មែរ សូធ្យព្រះត្រៃបិដក និងរំព្ញកគុណក្រុមជំនុំព្រះត្រៃបិដក…

ខេត្តកណ្តាល៖ រសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងលោកជំទាវ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងលោកជំទាវ ព្រមទាំងមន្ត្រីរាជការ ព្រះសង្ឃ​ជាង​ ១៨០០អង្គ និងពុទ្ធ​បរិស័ទ​យ៉ាង​ច្រើន​កុះករ​ បាននិមន្ត និងអញ្ជើញ​ប្រារព្ធ​ពិធី​បុណ្យខួប​ ៥៦ឆ្នាំ នៃ​ការ​បក​ប្រែ​គម្ពីរ​ព្រះត្រៃបិដកខ្មែរ សូធ្យព្រះត្រៃបិដក និងរំព្ញកគុណក្រុមជំនុំព្រះត្រៃបិដក នៅ​ទីតាំង​ពុទ្ធ​មណ្ឌល​វិបស្សនា​ធុរៈ នៅ​ព្រះរាជា​ណា​ចក្រ​កម្ពុជា ភ្នំ​ឧដុង្គ​ (ភ្នំ​អដ្ឋរស្ស) ឃុំផ្សាដែក…

ក្រោម​ស្មារតី​យកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសមាជិកអាវុធខេត្តកំពង់ស្ពឺទាំងអស់!លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ បានអញ្ជើញដឹកនាំក្រុមការងារអាវុធហត្ថ ចុះសួរសុខទុក្ខលោកវរសេនីយ៍ត្រី ធី ឆៃ មេបញ្ជាការ មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ក្រុងច្បារមន ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែតនៅរាជធានីភ្នំពេញ…

ដោយមានការចង្អុលបង្ហាញតម្រែតម្រង់ទិស​​​និងយកគំរូ​ដឹក​នាំ​ប្រ​កបដោយគុណធម៏របស់​ ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍​​​​ សៅ​​​ សុខា​​​ អគ្គ​មេបញ្ជាការ​រង​កងយោធពល​ខេមរ​ភូមិន្ទ​​​ និងជាមេបញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ និងមានការណែនាំពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត​កំពង់ស្ពឺ​​ ក្រោម​ស្មារតី​មនុស្សធម៌និងការយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសមាជិកអាវុធខេត្តកំពង់ស្ពឺទាំងអស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ នា​ព្រឹក​ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦​ វេលាម៉ោង ៩.០០នាទី បានដឹកនាំក្រុមការងារ​កង​រាជ​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ និងមានការចូលរួមពីក្រុមការងារសហភាពសហព័ន្ធយុវជនខេត្ត​កំពង់ស្ពឺ​ រួមទាំងក្រុមការងារអ្នកស្ម័គ្រចិត្កកាកបាទក្រហមកម្ពុជា អញ្ជើញបន្តចុះសួរសុខទុក្ខ លោកវរសេនីយ៍ត្រី ធី ឆៃ…