លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអញ្ជើញ​ជា​អធិបតី​ចែកនូវឯកសណ្ធានប្រតិបត្តិការកាត់ចំនួន៨៤កំផ្លេរ ដល់នាយទាហាន នាយទាហានរង កងអនុសេនាធំចល័ត

ខេត្តកំពង់ស្ពឺ ៖ ដោយ​អនុវត្ត​តាមការចង្អុលបង្ហាញនិងគោលការដឹកនាំរបស់​ ឯកឧត្តម​​​ នាយឧត្តមសេនីយ៍​ សៅ​​​​ សុខា​ អគ្គ​មេបញ្ជាការ​រង​ កងយោធពល​ខេមរ​ភូមិន្ទ​និងជា​មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​លើផ្ទៃប្រទេស នាថ្ងៃព្រហស្បតិ៍ ៥កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ក្រោមដឹកនាំយ៉ាងមុឺងម៉ាត់និងយកចិត្តទុក្ខដាក់ខ្ពស់បំផុតរបស់​​​​ លោកឧត្តមសេនីយ៍ត្រី ម៉េ​ង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញ​ជា​អធិបតី​ ចែកនូវឯកសណ្ធានប្រតិបត្តិការកាត់ចំនួន៨៤កំផ្លេរ ដល់នាយទាហាន នាយទាហានរង កងអនុសេនាធំចល័ត ស្ថិតនៅ​បញ្ជា​ការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ៕

ក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ត្រី ម៉េ​ង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ ក៏បានពាំនាំនូវការផ្តាំផ្ងើរសួរសុខទុក្ខ​ពីសំណាក់​ ឯកឧត្តម​​​ នាយឧត្តមសេនីយ៍​ សៅ​​​​ សុខា​ អគ្គ​មេបញ្ជាការ​រង​ កងយោធពល​ខេមរ​ភូមិន្ទ​និងជា​មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​លើផ្ទៃប្រទេស​​ ជូនចំពោះនាយទាហាន នាយទាហានរង កងអនុសេនាធំចល័តផងដែរ។

ជំនួសមុខឲ្យ នាយទាហាន នាយទាហានរង កងអនុសេនាធំចល័តទាំងអស់ សូមគោរពថ្លែងអំណរគុណ និងគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ លោកឧត្តមសេនីយ៍ត្រី ម៉េ​ង ស្រ៊ុន មេបញ្ជាការ​ ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខ សុខមាលភាព និងជីវភាពរស់នៅរបស់កងកម្លាំងទាំងអស់៕