លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ​ បានចាត់ឲ្យលោកវរសេនីយ៏ឯក ឡេង គឹមឈាន​ ជាតំណាងអញ្ជើញ​ចូលរួម​ពិធីបិទសមយុទ្ធទ្វេរភាគី CINBAX II រវាងកងទ័ពជើងគោកកម្ពុជា-ឥណ្ឌា​​ លើកទី២នៅមូលដ្ឋានកងយោធពលខេមរភូមិន្ទ តេជោសែនភ្នំម្រះព្រៅ…

ខេត្តកំពង់ស្ពឺ៖លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាកា​ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​​​​ នាព្រឹកថ្ងៃ​ទី១៦ ខែឧសភា ឆ្នាំ២០២៦ បានចាត់ឲ្យលោកវរសេនីយ៏ឯក ឡេង គឹមឈាន​ ជាតំណាងអញ្ជើញ​ចូលរួមពិធីបិទសមយុទ្ធទ្វេរភាគី CINBAX II រវាងកងទ័ពជើងគោកកម្ពុជា-ឥណ្ឌា លើកទី២ ​ក្រោមអធិបតីភាព​ ឯកឧត្តម នាយឧត្តមសេនីយ៏ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក​​​​ និងឯកឧត្តម វណ្ណឡាល វ៉ូណា បាវីតលុង ឯកអគ្គរាជទូតនៃសាធារណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ឧត្តមសេនីយ៏ត្រី សាន់ជៃ រ៉ាវ៉ាត់មេបញ្ជាការកងពលពលតូចថ្មើរជើង តំណាងមេបញ្ជាការកងទ័ពជើងគោក នៃសាជារណៈរដ្ឋឥណ្ឌា​​​ នៅមូលដ្ឋានកងយោធពលខេមរភូមិន្ទ តេជោសែន ភ្នំម្រះព្រៅ​ ស្ថិតក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

សមយុទ្ធ CINBAX II បានប្រព្រឹត្តទៅរយៈពេល ០២ សប្តាហ៍ ដោយផ្តោតលើការហ្វឹកហ្វឺនរួម ការពង្រឹងអន្តរប្រតិបត្តិការ ការផ្លាស់ប្តូរបទពិសោធន៍វិជ្ជាជីវៈ និងការកសាងទំនុកចិត្តរវាងកងទ័ពនៃប្រទេសទាំងពីរ ស្របតាមក្របខណ្ឌប្រតិបត្តិការក្រោមអាណត្តិអង្គការសហប្រជាជាតិ។ សកម្មភាពហ្វឹកហ្វឺនរួមមាន ការហ្វឹកហ្វឺនក្នុងទីបញ្ជាការ ការអនុវត្តលំហាត់យុទ្ធវិធី ការហ្វឹកហ្វឺនបាញ់គ្រាប់ពិត ការហ្វឹកហ្វឺនប្រតិបត្តិការឡោមព័ទ្ធ និងឆែកឆេរ (CASO) ប្រតិបត្តិការចូលគ្រប់គ្រងអគារ (House Intervention) ព្រមទាំងការផ្លាស់ប្តូរបទពិសោធន៍លើបច្ចេកវិទ្យាទំនើប ដូចជា ការប្រើប្រាស់ដ្រូន និងបច្ចេកវិទ្យាប្រឆាំងដ្រូន។