មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រី សៀ ទីន តែងតែមានការណែនាំយ៉ាងតឹងរ៉ឹងដើម្បីថែរក្សាសណ្តាប់ធ្នាប់សាធារណៈ ជាក់ស្តែង នៅព្រឹកថ្ងៃសុក្រ ទី២១ ខែឧសភា ឆ្នាំ២០២៦ នេះកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង រុនតាឯកតេជោសែន នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប បានធ្វើការបង្ក្រាបក្មេងទំនើង ដែលតែងធ្វើសកម្មភាពបង្ហោះម៉ូតូ និងបានឃាត់ខ្លួនភ្លាមៗដើម្បីអប់រំ ដាក់ពិន័យនិងធ្វើកិច្ចសន្យា។
សូមយុវជនទាំងអស់បញ្ឈប់រាល់ឥរិយាបថអនាធិបតេយ្យទាំងនេះជាបន្ទាន់។
ផ្ទុយទៅវិញសូមងាកមកផ្តោតលើការសិក្សា ការគោរពច្បាប់ និងរួមគ្នាលើកកម្ពស់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ខ្លួន ដើម្បីអនាគតដ៏ភ្លឺស្វាង និងសង្គមជាតិទាំងមូល។

