លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ចាការ​ បានចូលរួមនិងដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះសហការការពារសន្តិសុខ សុវត្ថិភាព​​ជូន​ ឯកឧត្ដម ហ៊ុន ម៉ានី​​​ ដែលអញ្ជើញជាអធិបតីក្នុងពិធីសម្ភោធឆ្លងកុដិ ដងទង់ និងសមិទ្ធផលនានាក្នុងវត្តអង្ក្រងមានជ័យសិរីឧត្ដម ក្នុងស្រុកសាមគ្គីមុន្នីជ័យ…

ខេត្តកំពង់ស្ពឺ៖ ក្រោម​ការ​យកចិត្ត​ទុកដាក់​ខ្ពស់​បំផុត​របស់​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ចាការ​ កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​​ នៅវេលាម៉ោង​ ០៥:០០នាទីព្រឹក នាថ្ងៃទី២០ ខែឧសភា ឆ្នាំ​២០២៦​ បានចូលរួមនិងដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះសហការការពារសន្តិសុខ សុវត្ថិភាព​​ រក្សាសណ្ដាប់ធ្នាប់ សម្រួលចរាចរណ៍ជូន​ ឯកឧត្ដម ហ៊ុន ម៉ានី​​​​ ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ​​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ​​​​​ ដែលអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ភោធឆ្លងកុដិ ដងទង់ និងសមិទ្ធផលនានាក្នុងវត្តអង្ក្រងមានជ័យសិរីឧត្ដម ស្ថិតនៅភូមិព្រៃជុំ ឃុំដំណាក់រាំង ស្រុកសាមគ្គីមុន្នីជ័យ ខេត្តកំពង់ស្ពឺ។