លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប អញ្ជើញចូលរួម ពិធីបិទសិក្ខាសាលាលើកទី២ ឆ្នាំ២០២៦ បច្ចុប្បន្នភាពយុទ្ធសាស្រ្ដ ការពារជាតិ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក សួន សំណាង អគ្គនាយករង អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជាប្រធានក្រុមសៀវភៅសការពារជាតិ ក្រសួងការពារជាតិ។
ពិធីនេះក៏មាន ការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងប្រទេសមួយចំនួន និងស្ថាប័ន អង្គភាព ដែលមានការពាក់ព័ន្ធជាច្រើនរូប ។
ថ្ងៃព្រហស្បតិ៍្ត ទី២១ ខែឧសភា ឆ្នាំ២០២៦ នៅសាលប្រជុំ សណ្ឋាគារអង្គរប៉ារ៉ាឌី ខេត្តសៀមរាប ។

