លោក​ឧត្តមសេនីយ៍ត្រី ម៉េ​ង​ ស្រ៊ុន​​ មេបញ្ជាការ​​​​ បានអញ្ជើញជា​អធិបតីបើកកិច្ចប្រជុំផ្សព្វផ្សាយការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams ) អំពីអនុក្រឹត្យលេខ០៣ របស់រាជរដ្ឋាភិបាល​​​​​ និងពង្រឹង​ការស្រាវជ្រាវ​ការបង្ក្រាបបទល្មើស ព័ត៌មានសន្តិសុខ​នៅមូលដ្ឋានក្រុង-ស្រុកទាំង៩ក្នុងខេត្តកំពង់ស្ពឺទាំងមូល…

កំពង់ស្ពឺ៖ដោយអនុវត្ដតាមបទបញ្ជានិងការ​ចង្អុល​បង្ហាញ​យ៉ាង​មុឺ​ង​ម៉ាត់​របស់​របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការណែនាំដោយផ្ទាល់ពីសំណាក់ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ដកំពង់ស្ពឺ​​​ នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស៊្រុន មេបញ្ជាការ កងរាជ អាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញជា​អធិបតីបើកកិច្ចប្រជុំផ្សព្វផ្សាយការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams ) អំពីអនុក្រឹត្យលេខ០៣ របស់រាជរដ្ឋាភិបាលនិងការចុះធ្វេីរដ្ឋបាលចំហត្រួតពិនិត្យតាម ទីតាំង…

បណ្ណកម្មសិទ្ធិចំនួន ១ ៨៧១ បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនប្រជាពលរដ្ឋ ចំនួន៤ភូមិ នៅឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ

នាថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០២៦ ក្រុមការងារមន្ទីរ​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ សំណង់​ និងសុរិយោដី ខេត្តក្រចេះ​ បានចូលរួមពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនដល់ប្រជាពលរដ្ឋចំនួន ៤ភូមិ ក្នុងភូមិជេីងឃ្លូ ភូមិប្រវាញ ភូមិថ្មហាលដីក្រហម និងភូមិថ្មហាលវាល ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ សរុប​ ១៨៧១ប័ណ្ណ​ ស្មេីនឹង​ ១៥០២គ្រួសារ​។

ក្មេងទំនើង ៧នាក់ និងម៉ូតូ ៨គ្រឿង ត្រូវអាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបយកទៅព្រមាន និងអប់រំ ពាក់ព័ន្ធករណីកែច្នៃបំពង់ស៊ីម៊ាំងម៉ូតូខុសលក្ខណៈបច្ចេកទេស!

នៅវេលាម៉ោង ៥:១០នាទីទៀបភ្លឺ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌជ្រោយចង្វារ បានធ្វើការបង្ក្រាប ក្រុមក្មេងទំនើងចំនួន ០៧នាក់ និងម៉ូតូចំនួន ០៨គ្រឿង ដែលបានកែច្នៃបំពង់ស៊ីម៉ាំងខុសលក្ខណៈបច្ចេកទេស បង្កឲ្យមានសម្លេងរំខានដល់ប្រជាពលរដ្ឋ និងបង្កឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណ: នៅចំណុចក្នុងបរិវេណការ៉ាស់សាំង total ផ្លូវជាតិលេខ6 ស្ថិតភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ បន្ទាប់ពីបានព្រមាន និងអប់រំណែនាំរួច កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យម្ចាស់ម៉ូតូ ធ្វើកិច្ចសន្យាបញ្ឈប់ការកែច្នៃបំពង់ស៊ីម៉ាំងម៉ូតូខុសលក្ខណៈបច្ចេកទេស បង្កការរំខានដល់សាធារណ:ជនតទៅទៀត ចំណែកម៉ូតូទាំង ០៨គ្រឿង…

ទីតាំងលក់ សម្ភារៈអាសអាភាសចំនួន ០៣កន្លែង ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ បើកការបង្ក្រាប បន្តបន្ទាប់គ្នាត្រឹមតែ១ថ្ងៃ!

ជនណា ចែកចាយ លក់ ជួល ដាក់តាំង បញ្ចាំង ឬ បង្ហាញ នៅទីសាធារណៈ នូវរូបភាពនិងសម្ភារៈអាសអាភាស ឬ កាន់កាប់ ដឹកជញ្ជូន នាំចូល នាំចេញ ផលិត រូបភាពនិងសម្ភារៈអាសអាភាស ដើម្បី ចែកចាយ លក់ ជួល ដាក់តាំង បញ្ចាំង ឬ បង្ហាញ នៅទីសាធារណៈ គឺត្រូវប្រឈមមុខនឹងការផ្តន្ទាទោស ដាក់ពន្ធនាគារ ដែលមានចែងក្នុង ច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្សនិងអំពើធ្វើអាជីវកម្មផ្លូវភេទ។…

កម្លាំង​ជំនាញ​កង​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ សហការ​ជាមួយ​កម្លាំង​ជំនាញកង​រាជ​អាវុធហត្ថ​ខេត្ត​កណ្តាល​ បើកប្រតិបត្តិការ​ស្រាវជ្រាវ​ កំណត់​មុខសញ្ញា​បង្ក្រាប​ ឃាត់ខ្លួនជនសង្ស័យ​០២នាក់ ពាក់ព័ន្ធ​ករណីករណីលួច និងទទួលផលចោរកម្ម​…

ខេត្តកំពង់ស្ពឺ​៖ដោយ​អនុវត្តតាមការចង្អុលបង្ហាញនិងបទបញ្ជាយ៉ាងម៉ឺងម៉ាត់​របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ‌‎និងមានការសម្របសម្រួលនីតិវិធីពី​ ឯកឧត្តម​ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ​​​​​​ កម្លាំង​ជំនាញ​កង​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ សហការ​ជាមួយ​កម្លាំង​ជំនាញកង​រាជ​អាវុធហត្ថ​ខេត្ត​កណ្តាល​ បានឃាត់ខ្លួនជនសង្ស័យ​០២នាក់ ពាក់ព័ន្ធ​ករណីករណីលួចនិងទទួលផលចោរកម្ម​។ នៅវេលាម៉ោង២១:២០នាទី នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅចំនុចផ្ទះសំណាក់ ម៉ាហេង ក្នុងភូមិព្រៃក្រឡាញ់ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្កាល កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថស្រុកសំរោងទង បានពន្លាតដែនសមត្ថកិច្ចទទួលជនសង្ស័យចំនួន០១នាក់ ពីជនរងគ្រោះពាក់ព័ន្ធករណីលួចម៉ូតូ។ដោយកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ជនសង្ស័យបានធ្វើកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះ ម៉ាកBeat…

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ សរុបចំនួន ៤២,០៤៦​ ប័ណ្ណ​ ដែលមកពីភូមិចំនួន៥៨​ ស្ថិតក្នុងឃុំកោះធំ(ក),ឃុំកោះធំ (ខ),ឃុំពោធិ៍បាន,ឃុំកពង់កុង,ឃុំព្រែកថ្មី និងឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល

នាថ្ងៃ​ទី​២ ខែ​មិថុនា ឆ្នាំ​២០២៦ ក្រុមការងាររបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកណ្តាល បានប្រារព្ធពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ៥៨ភូមិៈ ស្ថិតក្នុងឃុំកោះធំ(ក),ឃុំកោះធំ (ខ),ឃុំពោធិ៍បាន,ឃុំកពង់កុង,ឃុំព្រែកថ្មី និងឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល សរុបចំនួន ៤២,០៤៦,ប័ណ្ណ ក្រោមអធិបតីភាព ឯកឧត្តម មាន ច័ន្ទវ៉ាន់នី អនុរដ្ឋលេខាធិការ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គួច ចំរើន…

អភិបាលខេត្តកណ្ដាល បានអមដំណើរឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញត្រួតពិនិត្យទីតាំង Online Scams ចំនួន៣កន្លែងដែលកម្លាំងសមត្ថកិច្ចទើបបង្ក្រាប

ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអមដំណើរឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញត្រួតពិនិត្យទីតាំង Online Scams ចំនួន៣កន្លែងដែលកម្លាំងសមត្ថកិច្ចទើបបង្ក្រាបបានថ្មីៗនេះ ស្ថិតនៅក្រុងសំពៅពូន ខេត្តកណ្តាល។

ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូប​នីយកម្ម​ និងសំណង់​បានប្រជុំផ្សព្វផ្សាយខ្លឹមសារនិងការអនុវត្ត សារាចរ លេខ០០១ សនស/ស.រ ស្តីពីការគ្រប់គ្រងការប្រកបអាជីវកម្មនិងការប្រកបវិជ្ជាជីវៈក្នុងវិស័យសំណង់ ដែលពុំទាន់មានអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតនៅក្នុងព្រះរាជាណាចក្រកម្ពុជា

នាថ្ងៃ​ទី​២៨ ខែ​ឧសភា ឆ្នាំ​២០២៦ ឯកឧត្តម ឆាន់ សូរ្យផល អគ្គនាយក នៃអគ្គនាយកដ្ឋានសំណង់ ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូប​នីយកម្ម​ និងសំណង់​ បានអញ្ជើញដឹកនាំ កិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារនិងការអនុវត្ត សារាចរ លេខ០០១ សនស/ស.រ ស្តីពីការគ្រប់គ្រងការប្រកបអាជីវកម្មនិងការប្រកបវិជ្ជាជីវៈក្នុងវិស័យសំណង់ ដែលពុំទាន់មានអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

លោក គ្រី ប៉េងលេង ហៅថាត់ បើកអាជីវកម្មបង្កប់ស្កេមអនឡាញ ត្រូវបាន ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ប្រើកណ្តាប់ដៃដែក វាយបំបែកសំបុកស្កេមអនឡាញ

ខេត្តកណ្តាល៖ ទីតាំងអាជីវកម្មបង្កប់ស្កេមអនឡាញ Scam Online របស់លោក គ្រី ប៉េងលេង ហៅថាត់ នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦នេះ ត្រូវបានឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ប្រើកណ្តាប់ដៃដែក ដឹកនាំកម្លាំងចម្រុះ ចុះបង្ក្រាបរួមមាន៖ ទីតាំងទី១៖ស្ថិតនៅកីឡាដ្ឋានមីស្ទ័រលេង នៅភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល, ទីតាំងទី២៖ ស្ថិតនៅក្នុងមជ្ឈមណ្ឌលកម្សាន្តឈ្មោះ Mr LENG KTV និងផ្ទះសំណាក់ នៅភូមិព្រែកតូច…

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល លើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ ផ្ដល់ព័ត៌មាន និងទីតាំងដែលប្រព្រឹត្ត Scam Online ក្នុងខេត្តកណ្ដាល ជាសម្ងាត់ ដើម្បីឈានដល់ការបង្ក្រាបទីតាំងទាំងនោះ និងជូនរង្វាន់ ២លានរៀល ព្រមទាំងរក្សាការសម្ងាត់ជូន

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល លើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ ផ្ដល់ព័ត៌មាន និងទីតាំងដែលប្រព្រឹត្ត Scam Online ក្នុងខេត្តកណ្ដាល ជាសម្ងាត់ ដើម្បីឈានដល់ការបង្ក្រាបទីតាំងទាំងនោះ និងជូនរង្វាន់ ២លានរៀល ព្រមទាំងរក្សាការសម្ងាត់ជូនផងដែរ។ នេះបើយោងតាមផេកផ្លូវការរបស់ ឯកឧត្តម គួច ចំរើនអភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ដែលមានខ្លឹមសារទាំងស្រុង៖ " ខេត្ត​កណ្ដាល​ ខ្មែរ​ស្នេហា​ជាតិ​ណា​ ផ្ដល់​ពត៌មាន​ ជា​សម្ងាត់​ ដល់យេីងខ្ញុំ​…