Month: May 2026

សម្តេចធិបតី និងឯកអគ្គរាជទូតជប៉ុន អញ្ជើញជាអធិបតី ទិវាពលកម្មអន្តរជាតិ ១ ឧសភា និងខួបអនុស្សាវរីយ៍លើកទី៣០ នៃជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ជប៉ុន

ខេត្តព្រះសីហនុ ៖ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ២០២៦ និងខួបអនុស្សាវរីយ៍លើកទី៣០ នៃជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ជប៉ុន សម្រាប់កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦ នៅខេត្តព្រះសីហនុ។

លោក​ឧត្តម​សេនីយ៍​ត្រី​​​ ម៉េ​ង​​​ ស្រ៊ុន​​​ មេបញ្ជាការ បាន​​ដាក់បទបញ្ជា​ឱ្យកម្លាំងជំនាញកង​រាជ​អាវុធហត្ថខេត្ត​កំពង់ស្ពឺ បន្តចុះ​ផ្សព្វផ្សាយលើកកម្ពស់ការអប់រំដើម្បីសហគមន៍គ្មានគ្រឿងញៀន ក្មេងទំនើង​ និងលេខ​ទូរស័ព្ទអន្តរាគមន៍សង្គ្រាះបន្ទាន់ Hotline 1292 នៅសាលាវិទ្យាល័យសម្ដេចឪ សម្ដេចម៉ែ ស្រុកបសេដ្ឋ…

ខេត្តកំពង់ស្ពឺ​៖ដោយ​មានការ​ចង្អុល​បង្ហាញ​និង​អនុវត្ត​តាម​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​របស់​ លោក​ឧត្តម​សេនីយ៍​ត្រី​​​ ម៉េ​ង​​​ ស្រ៊ុន​​​ មេបញ្ជាការ​​ កង​រាជ​អាវុធហត្ថខេត្ត​កំពង់ស្ពឺ​​​ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦​ លោកវរសេនីយ៍ទោ ណុល ដារ៉ា ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស​​ បានអញ្ជើញដឹកនាំកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការចូលរួមយ៉ាងសកម្មពីក្រុមការងារសហភាពសហព័ន្ធយុវជនខេត្តកំពង់ស្ពឺ​ បានបន្តចុះផ្សព្វផ្សាយលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន(បារីអេឡិចត្រូនិច)និងក្មេងទំនើង ព្រមទាំងលេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់ Hotline 1292​​ នៅសាលាវិទ្យាល័យ សម្ដេចឪ សម្ដេចម៉ែ ស្ថិតនៅភូមិតានួន ឃុំពោម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ ដោយក្នុងពិធីនេះដែរ​ មានការអញ្ជើញចូលរួម​សហការ​ពីគណៈ​គ្រប់គ្រង​សាលា​ លោកគ្រូ…

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំផែនការការពារ សម្តេចតេជោ ហ៊ុន​ សែន​​​​ ដែលនឹងអញ្ជើញសំណេះសំណាលជាមួយអាជ្ញាធរដែនដីនិងអង្គបោះឆ្នោតព្រឹទ្ធសភាក្នុងមណ្ឌលភូមិភាគទី៧…

ខេត្តកំពង់ស្ពឺ៖នៅថ្ងៃអង្គារ ១២កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ចាការ​ កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ បានអញ្ជើញដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្ត ចូលរួមក្នុងកិច្ចប្រជុំផែនការការពារ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន​​ ប្រមុខរដ្ឋស្តីទី​​ ដែលនឹងអញ្ជើញជាអធិបតីភាពដ៍ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយអាជ្ញាធរដែនដីនិងអង្គបោះឆ្នោតព្រឹទ្ធសភាក្នុងមណ្ឌលភូមិភាគទី៧​​ (ខេត្តកំពង់ស្ពឺ) ក្រោមអធិបតី​ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយក…