ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល លើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ ផ្ដល់ព័ត៌មាន និងទីតាំងដែលប្រព្រឹត្ត Scam Online ក្នុងខេត្តកណ្ដាល ជាសម្ងាត់ ដើម្បីឈានដល់ការបង្ក្រាបទីតាំងទាំងនោះ និងជូនរង្វាន់ ២លានរៀល ព្រមទាំងរក្សាការសម្ងាត់ជូនផងដែរ។
នេះបើយោងតាមផេកផ្លូវការរបស់ ឯកឧត្តម គួច ចំរើនអភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ដែលមានខ្លឹមសារទាំងស្រុង៖ ” ខេត្តកណ្ដាល
ខ្មែរស្នេហាជាតិណា ផ្ដល់ពត៌មាន ជាសម្ងាត់ ដល់យេីងខ្ញុំ អំពី ទីតាំង និង ការប្រព្រឹត្តិ Scam Online ក្នុងខេត្តកណ្ដាល ឈានទៅបង្ក្រាបបាន ខ្ញុំបាទ ជូនរង្វាន់ ២ លានរៀល និង រក្សាការសម្ងាត់ជូន ។

