អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅតាមបណ្ដាផ្លូវជាតិសំខាន់ៗ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីលើកកម្ពស់សោភ័ណ្ឌភាព និងសុវត្ថិភាព សាធារណៈ

ខេត្តកណ្តាល៖ នារសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល ព្រមទាំងអាជ្ញាធរក្រុងតាខ្មៅ បន្តចុះរៀបចំសណ្តាប់ធ្នាប់ ណែនាំដល់បងប្អូនអាជីវករនិងបងប្អូនប្រជាពលរដ្ឋដែលកំពុងប្រកបអាជីវកម្មនិងរស់នៅតាមសងខាង តាមបណ្តាផ្លូវជាតិសំខាន់ៗ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវធ្វើការរុះរើចេញនូវសំណង់ សំយាប ស្លាកសញ្ញាផ្សព្វផ្សាយពាណិជ្ជកម្មផ្សេងៗ លើចំណីផ្លូវ ដើម្បីពង្រឹងសណ្តាប់ធ្នាប់សាធារណៈ និងលើកកម្ពស់សោភ័ណភាពឱ្យកាន់តែមានភាពស្រស់បំព្រង។ ការចុះរៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈនេះ មិនមែនធ្វើឡើងតែមួយដងមួយកាលនោះទេ ពោលគឺអាជ្ញាធរនឹងបន្តធ្វើជាប្រចាំដូចភ្លៀងរលឹម។ ឯកឧត្តមអភិបាលរងខេត្ត បានមានប្រសាសន៍ថា៖ អាជ្ញាធរមិនមានបំណងរារាំង ឬប៉ះពាល់ដល់ការប្រកបរបរទទួលទានរបស់បងប្អូនប្រជាពលរដ្ឋនោះឡើយ ប៉ុន្តែរាល់ការប្រកបអាជីវកម្មទាំងឡាយ ត្រូវតែគោរពច្បាប់…

លោក​ឧត្តមសេនីយ៍​ឯក​ ស្រី​ សុទ្ធី បានចាត់ឲ្យក្រុមការងារនាំយកទឹកបរិសុទ្ធ ​វីវីអេចំនួន២០០កេស​ ឧបត្ថម្ភដល់បញ្ជាការដ្ឋានកងរាជអាវុធខេត្តកំពង់ស្ពឺ!!!

ខេត្តកំពង់ស្ពឺ ៖ ដោយបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ នាព្រឹកថ្ងៃទី២៦ ខែឧសភា​ ឆ្នាំ២០២៦ ក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ជាតំណាង​​លោកមេបញ្ជាការ បានរៀបចំទទួលនូវអំណោយឧបត្ថម្ភពី​ លោក​ឧត្តមសេនីយ៍​ឯក​ ស្រី​ សុទ្ធី ដែលបានចាត់ជាតំណាងអោយនាំយកទឹកបរិសុទ្ធវីវីអេ​ ចំនួន២០០កេស​​​​ ប្រគល់ជូនដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សម្រាប់ប្រើប្រាស់ជាប្រយោជន៍ជាក់ស្តែងក្នុងអង្គភាព​​​ និងក្នុងពិធីបញ្ជុះបឋមសិលា​​បើកការដ្ឋានសាងសង់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺថ្មី៕

អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបក្មេងទំនើង បង្ហោះម៉ូតូលើផ្លូវសាធារណៈបាន០៥នាក់!

នៅវេលាម៉ោង២២:៤០នាទី ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌជ្រោយចង្វារ បានធ្វើការបង្ក្រាបក្រុមក្មេងទំនើង ដែលតែងធ្វេីសកម្មភាពបង្ហោះម៉ូតូតាមផ្លូវសាធារណ:នៅចំណុចតាមបណ្ដោយផ្លូវស៊ូកាណូ ភូមិព្រែករាំង សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានី​ភ្នំពេញ​ និងបានឃាត់ខ្លួនក្មេងទំនើង ០៥នាក់ភ្លាមៗ យកមកធ្វើការអប់រំ ធ្វើកិច្ចសន្យាបញ្ឈប់រាល់សកម្មភាពទំនើងដែលនាំឲ្យប៉ះពាល់ដល់ការសិក្សា បំផ្លាញទ្រព្យសម្បត្តិក៏ដូចជាកិត្តិយសគ្រួសារ ព្រមទាំងបង្ករការភ័យខ្លាចដល់អ្នកជុំវិញ បង្ករភាពអនាធិបតេយ្យក្នុងសង្គម និងដកហូតម៉ូតូ ០៣គ្រឿង យកទៅរក្សាទុករយៈពេល ០៣ខែ នៅមូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ តាមបទបញ្ជាដ៏ម៉ឺងម៉ាត់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា…

លោកស្រី អាន ម៉ូលីដា​ និងស្វាមី​ ឧបត្ថម្ភភេសជ្ជ:ចំនួន១០០កេស​ ទឹកបរិសុទ្ធចំនួន២០០កេស​ ដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សម្រាប់ប្រើប្រាស់ជាប្រយោជន៍ជាក់ស្តែងក្នុងអង្គភាព​​​ និងក្នុងពិធីបញ្ជុះបឋមសិលា​​បើកការដ្ឋានសាងសង់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺថ្មី!!!

ខេត្តកំពង់ស្ពឺ ៖ ដោយបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ នាព្រឹកថ្ងៃទី២៤​ ខែឧសភា​ ឆ្នាំ២០១៦​​ ក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ជាតំណាង​​លោកមេបញ្ជាការ បានរៀបចំទទួលនូវអំណោយឧបត្ថម្ភពីលោកស្រី អាន ម៉ូលីដា​ និងស្វាមី​ ដោយបានចាត់ក្រុមការងារឲ្យនាំយក​​ភេសជ្ជ:ចំនួន១០០កេស​ ទឹកបរិសុទ្ធចំនួន២០០កេស​ ប្រគល់ជូនដល់ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សម្រាប់ប្រើប្រាស់ជាប្រយោជន៍ជាក់ស្តែងក្នុងអង្គភាព​​​ និងក្នុងពិធីបញ្ជុះបឋមសិលា​​បើកការដ្ឋានសាងសង់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺថ្មី។ ក្រុមការងារកងរាជអាវុធហត្ថជាតំណាងឲ្យ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ក៏បានពាំនាំនូវការថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅរបស់ ជូនចំពោះ…

សម្ដេចតេជោប្រមុខរដ្ឋស្ដីទី ប្រកាសឱ្យប្រើច្បាប់ ស្ដីពី កាតព្វកិច្ចយោធា នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦

សម្ដេចតេជោប្រមុខរដ្ឋស្ដីទី ប្រកាសឱ្យប្រើច្បាប់ ស្ដីពី កាតព្វកិច្ចយោធា នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦

សម្ដេចធិបតី សម្រេចដក​តំណែង​ លោកឧត្ដមសេនីយ៍​ទោ​ ឡោ​ សុខា​ ពី​ស្នងការ​នគរបាល​ខេត្ត​មណ្ឌលគីរី​ និង​ លោកឧត្ដមសេនីយ៍ត្រី​ ហែម​ បូណារ៉ែល​ ពី​ មេបញ្ជាការកងរាជ​អាវុធហត្ថ​ខេត្ត​មណ្ឌលគីរី​

សម្ដេចធិបតី សម្រេចដក​តំណែង​ លោកឧត្ដមសេនីយ៍​ទោ​ ឡោ​ សុខា​ ពី​ស្នងការ​នគរបាល​ខេត្ត​មណ្ឌលគីរី​ និង​ លោកឧត្ដមសេនីយ៍ត្រី​ ហែម​ បូណារ៉ែល​ ពី​ មេបញ្ជាការកងរាជ​អាវុធហត្ថ​ខេត្ត​មណ្ឌលគីរី​ ។

ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបង្គាប់ឱ្យចាប់ខ្លួនឈ្មោះ នួន នីណារ៉ូ

បន្ទាយមានជ័យ៖ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ នៅថ្ងៃទី២២​ ខែ​ ឧសភា​ ឆ្នាំ​ ២០២៦​ បានចេញ​ដីកា​បង្គាប់​ឱ្យចាប់ខ្លួន​ ឈ្មោះ​ នួន​ នីណារ៉ូ​ មានតួនាទី​ជា​នាយរង​សេនាធិការ​កងរាជអាវុធហ្ថខេត្តបន្ទាយមានជ័យ​ ពាក់ព័ន្ធ​ បទល្មើស​ សមគំនិតក្នុង​អំពើឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ និង​ សំអាត​ប្រាក់​ ។ ក្នុង​ដីការ​បង្គាប់ឱ្យចាប់ខ្លួន​ចៅក្រម​ស៊ើបសួរ​បាន​បញ្ជា​អោយ​ប្រធាន​ពន្ធនាគារ​ឃុំខ្លួនបុគ្គលនេះហើយនាំបុគ្គលនេះមកបង្ហាញចៅក្រមស៊ើបសួរក្នុងរយៈពេលយ៉ាងខ្លីបំផុត​ ។ សូមបញ្ជាក់ថា​ ក្រៅពី​ចេញ​ដីកាបង្គាប់ឱ្យសមត្ថកិច្ច​តាមចាប់ខ្លួន​ ចៅក្រម​ក៏បាន​ចេញដីកាបង្កកទ្រព្យសម្បត្តិរបស់​ នួន​ នីណារ៉ូ​ ចំនួន​ ៩ទីតាំងផងដែរ​។

ការបង្ហោះម៉ូតូនៅលើផ្លូវសាធារណៈមិនគ្រាន់តែជាការបំពានច្បាប់ចរាចរណ៍ និងបង្កហានិភ័យប៉ុណ្ណោះទេ វាក៏ជាសកម្មភាពរបស់ក្មេងទំនើងដែលបំផ្លាញសណ្តាប់ធ្នាប់ បង្កអសន្តិសុខ និងប៉ះពាល់ដល់ភាពថ្លៃថ្នូរក្នុងសង្គមផងដែរ…

មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រី សៀ ទីន តែងតែមានការណែនាំយ៉ាងតឹងរ៉ឹងដើម្បីថែរក្សាសណ្តាប់​ធ្នាប់​សា​ធា​រ​ណៈ ជាក់ស្តែង នៅព្រឹកថ្ងៃសុក្រ ទី២១ ខែឧសភា ឆ្នាំ២០២៦ នេះកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង រុនតាឯកតេជោសែន នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប បានធ្វើការបង្ក្រាបក្មេងទំនើង ដែលតែងធ្វើសកម្មភាពបង្ហោះម៉ូតូ និងបានឃាត់ខ្លួនភ្លាមៗដើម្បីអប់រំ ដាក់ពិន័យនិងធ្វើកិច្ចសន្យា។ សូមយុវជនទាំងអស់បញ្ឈប់រាល់ឥរិយាបថអនាធិបតេយ្យទាំងនេះជាបន្ទាន់។ ផ្ទុយទៅវិញសូមងាកមកផ្តោតលើការសិក្សា ការគោរពច្បាប់ និងរួមគ្នាលើកកម្ពស់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ខ្លួន ដើម្បីអនាគតដ៏ភ្លឺស្វាង និងសង្គមជាតិទាំងមូល។

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអញ្ជើញ​ជា​អធិបតី​ចែកនូវឯកសណ្ធានប្រតិបត្តិការកាត់ចំនួន៨៤កំផ្លេរ ដល់នាយទាហាន នាយទាហានរង កងអនុសេនាធំចល័ត

ខេត្តកំពង់ស្ពឺ ៖ ដោយ​អនុវត្ត​តាមការចង្អុលបង្ហាញនិងគោលការដឹកនាំរបស់​ ឯកឧត្តម​​​ នាយឧត្តមសេនីយ៍​ សៅ​​​​ សុខា​ អគ្គ​មេបញ្ជាការ​រង​ កងយោធពល​ខេមរ​ភូមិន្ទ​និងជា​មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​លើផ្ទៃប្រទេស នាថ្ងៃព្រហស្បតិ៍ ៥កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ក្រោមដឹកនាំយ៉ាងមុឺងម៉ាត់និងយកចិត្តទុក្ខដាក់ខ្ពស់បំផុតរបស់​​​​ លោកឧត្តមសេនីយ៍ត្រី ម៉េ​ង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញ​ជា​អធិបតី​ ចែកនូវឯកសណ្ធានប្រតិបត្តិការកាត់ចំនួន៨៤កំផ្លេរ ដល់នាយទាហាន នាយទាហានរង កងអនុសេនាធំចល័ត…

អ្នកឧកញ៉ា សំអាង វឌ្ឍនៈ​ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈគ្រុប(Vattanac Group)និងជាអគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី (Vattanac Brewery)បានឧបត្ថម្ភគាំទ្រភេសជ្ជៈ​ចំនួន៩០០កេស ក្នុងពិធីបុកគ្រិះនិងបញ្ជុះបឋមសិលាអគារសេនាធិការថ្មី​ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺនាពេលឆាប់ៗខាងមុខនេះ

ខេត្តកំពង់ស្ពឺ៖ដោយបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាថ្ងៃព្រហស្បតិ៍ ៥កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ជាតំណាង​​ លោកមេបញ្ជាការ បានរៀបចំទទួលនូវអំណោយឧបត្ថម្ភពី អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ​ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈគ្រុប(Vattanac Group)និងជាអគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ…