ខួបមួយឆ្នាំនៃការឈ្លានពានប្រដាប់អាវុធរបស់ថៃមកលើដែនអធិបតេយ្យភាពកម្ពុជា!
ទូរទស្សន៍ Bloomberg TV https://www.bloomberg.com/live/asia បានរៀបចំកម្មវិធីផ្សាយពិសេសអំពីកម្ពុជា ដោយផ្សាយចេញពីទីស្នាក់ការរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដោយមានបទសម្ភាសន៍ ៤សំខាន់ ជាមួយ សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល, លោកជំទាវ ចម និម្មល និងឯកឧត្តម កែវ រតនៈ។
ប្រធានបទនឹងផ្តោតលើបញ្ហាព្រំដែន ការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់របស់យោធាថៃក្រោយបទឈប់បាញ់ ទំនាក់ទំនងអន្តរជាតិ ថាមពល ការវិនិយោគ ពាណិជ្ជកម្ម និងបញ្ហាសំខាន់ៗមួយចំនួនទៀត។


