ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដឹកនាំកិច្ចប្រជុំគណៈកម្មការជាតិ លើកទី៦ ត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
នៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធាននៃគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការជាតិ លើកទី៦ ដើម្បីពិនិត្យវឌ្ឍនភាពការងារក្នុងដំណើរការនៃការរៀបចំកិច្ចប្រជុំកំពូល ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៤-១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ និងព្រឹត្តិការណ៍អម នៅរាជធានីភ្នំពេញ។ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានចែករំលែកលទ្ធផលនៃសម័យប្រជុំវិសាមញ្ញលើកទី៤៧ នៃសន្និសីទវិសមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនីកាលពីថ្ងៃទី៣០ ខែមិថុនា កន្លងទៅនៅទីក្រុងប៉ារីស។ក្នុងនាមជាប្រធានគណៈកម្មការជាតិ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ និងមតិណែនាំជាច្រើន ដើម្បីធានាបាននូវភាពរលូននៃដំណើរការត្រៀមរៀបចំ និងភាពជោគជ័យពេញលេញនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០។