កំពង់ស្ពឺ៖នាព្រឹកថ្ងៃពុធ ១៤រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ លោក ម៉េង ស្រ៊ុន សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំអមលាំង និងជាប្រធានគណៈកម្មការគ្រប់គ្រងសមាជិក ខ២៦.២ បានអញ្ជើញដឹកនាំក្រុមការងារចុះសួរសុខទុក្ខជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងក្រុមការងារសុរិយោដី ដែលកំពុងចែកប្លង់ដីជូនប្រជាពលរដ្ឋដែលមានដីស្ថិតនៅក្នុងឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
បន្ទាប់ពីជួបសំណេះសំណាលរួចមក លោកប្រធាន ម៉េង ស្រ៊ុន បានអញ្ជើញចុះពិនិត្យសកម្មភាពគ្រឿងចក្រអេស្កាវាទ័រកាយប្រឡាយ ចាប់ពីចំណុច ទំនប់ចំការក្រូច រហូតដល់ចំណុច ផ្លូវកៅស៊ូមូលនិធិឃុំអមលាំង មានប្រវែង ៨០០ម៉ែត្រ ដែលមានភូមិពាក់ព័ន្ធចំនួន ៤ភូមិ (ភូមិគោក, ភូមិព្រែក, ភូមិស្នួល និងភូមិអូរអង្គុំ) គ្របដណ្តប់លើផ្ទៃដីអាស្រ័យផលប្រមាណ ៥២០ហិកតា។ដោយបានចំណាយថវិកាក្នុងជួលគ្រឿងចក្រអេស្កាវាទ័រ១គ្រឿង ដែលសរុបការចំណាយដំបូងអស់ថវិការ៦៩២,០០០៛ ៕
ការយកចិត្តទុកដាក់របស់ក្រុមការងារចុះមូលដ្ឋានឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ គឺផ្តោតលើការចុះជាប់ជាមួយប្រជាពលរដ្ឋ ការដោះស្រាយបញ្ហាប្រឈម និងការពង្រឹងសេវាសាធារណៈ។ការងារសំខាន់ៗរួមមាន៖ការចុះជួបសំណេះសំណាលនិងដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានទាន់ពេលវេលាការពង្រឹងសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈការយកចិត្តទុកដាក់លើជីវភាព និងការផ្តល់សេវាសាធារណៈជូនសមាជិកបក្ស និងប្រជាជន៕

