Month: December 2025

សម្តេចតេជោ ហ៊ុន សែន ៖ទទួលទានអំបុកស្រូវថ្មី វាយសត្រូវឈ្លានពាន!

សម្តេចតេជោ ហ៊ុន សែន ៖ទទួលទានអំបុកស្រូវថ្មី វាយសត្រូវឈ្លានពាន! ស្រូវថ្មីកំពុងច្រូតកាត់សូមបងប្អូនសប្បុរសជន ជួយទិញស្រូវធ្វើអំបុក ឬជួយទិញអំបុក ពីប្រជាជនយកទៅចែក ជូនកងទ័ពឬជនភៀសសឹក។ ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥

សម្តេចតេជោ ហ៊ុន សែន ៖សូមចូលរួមការលំបាកជាមួយ បងប្អូនប្រជាជនភៀសសឹកទាំងអស់ ដែលភៀសខ្លួន ដោយសារពួកចោរឈ្លានពាន

សម្តេចតេជោ ហ៊ុន សែន ៖សូមចូលរួមការលំបាកជាមួយ បងប្អូនប្រជាជនភៀសសឹកទាំងអស់ ដែលភៀសខ្លួន ដោយសារពួកចោរឈ្លានពាន។ សូមអរគុណចំពោះ សប្បុរសជនដែលបានចូលរួមជាសម្ភារ ថវិកា តាមរយៈរាជរដ្ឋាភិបាលក៏ដូចជាសប្បុរសជន ដែលបានយកទៅចែកជូនផ្ទាល់ដល់ កងកម្លាំងប្រដាប់អាវុធ និងបងប្អូនជនភៀសសឹក។ ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥

សម្តេចតេជោ ហ៊ុន សែន ៖សូមផ្តាំផ្ញើការសាកសួរសុខទុក្ខ ចំពោះកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបាននិងកំពុងឈរជើង ការពារទឹកដីដ៏អង់អាចក្លាហាន ដើម្បីប្រយុទ្ធប្រឆាំងជាមួយពួកចោរឈ្លានពានទឹកដី

សម្តេចតេជោ ហ៊ុន សែន ៖សូមផ្តាំផ្ញើការសាកសួរសុខទុក្ខ ចំពោះកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបាននិងកំពុងឈរជើង ការពារទឹកដីដ៏អង់អាចក្លាហាន ដើម្បីប្រយុទ្ធប្រឆាំងជាមួយពួកចោរឈ្លានពានទឹកដី។ ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥

ការផ្សព្វផ្សាយរបស់សារព័ត៌មាន Thairath ដែលបានចោទប្រកាន់ថាកម្ពុជា កំពុងត្រៀមរៀបចំប្រើប្រាស់ប៊រ៉ុក្កែត PHL-03 ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ជាព័ត៌មានភូតកុហុក និងជាព័ត៌មានប្រឌិត ក្លែងក្លាយ

ការផ្សព្វផ្សាយរបស់សារព័ត៌មាន Thairath ដែលបានចោទប្រកាន់ថាកម្ពុជា កំពុងត្រៀមរៀបចំប្រើប្រាស់ប៊រ៉ុក្កែត PHL-03 ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ។ ក្រសួងការពារជាតិកម្ពុជា សូមទាត់ចោល នូវខ្លឹមសារដែលបានចុះផ្សាយក្នុងសារព័ត៌មានថៃខាងលើនេះ និងសូមអះអាងថាជាព័ត៌មានភូតកុហុក និងជាព័ត៌មានប្រឌិត ក្លែងក្លាយ និងលាបពណ៌មកលើកម្ពុជាតែប៉ុណ្ណោះ។ កម្ពុជាទាមទារឱ្យ ភាគីថៃបញ្ឈប់រាល់ការផ្សព្វផ្សាយព័ត៌មានមិនពិតដោយចេតនា ក្នុងគោលដៅបង្វែរការចាប់អារម្មណ៍អំពីការរំលោភបំពានច្បាប់អន្តរជាតិរបស់ខ្លួនដោយលាបពណ៌កម្ពុជា ដើម្បីយកលេសប្រើប្រាស់អាវុធកាន់តែសាហាវមកលើកម្ពុជា។ The Ministry of National Defence of Cambodia would like to reject the content…