Month: June 2026

លោក​ឧត្តមសេនីយ៍ត្រី ម៉េ​ង​ ស្រ៊ុន​​ មេបញ្ជាការ​​​​ បានអញ្ជើញជា​អធិបតីបើកកិច្ចប្រជុំផ្សព្វផ្សាយការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams ) អំពីអនុក្រឹត្យលេខ០៣ របស់រាជរដ្ឋាភិបាល​​​​​ និងពង្រឹង​ការស្រាវជ្រាវ​ការបង្ក្រាបបទល្មើស ព័ត៌មានសន្តិសុខ​នៅមូលដ្ឋានក្រុង-ស្រុកទាំង៩ក្នុងខេត្តកំពង់ស្ពឺទាំងមូល…

កំពង់ស្ពឺ៖ដោយអនុវត្ដតាមបទបញ្ជានិងការ​ចង្អុល​បង្ហាញ​យ៉ាង​មុឺ​ង​ម៉ាត់​របស់​របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការណែនាំដោយផ្ទាល់ពីសំណាក់ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ដកំពង់ស្ពឺ​​​ នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស៊្រុន មេបញ្ជាការ កងរាជ អាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញជា​អធិបតីបើកកិច្ចប្រជុំផ្សព្វផ្សាយការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams ) អំពីអនុក្រឹត្យលេខ០៣ របស់រាជរដ្ឋាភិបាលនិងការចុះធ្វេីរដ្ឋបាលចំហត្រួតពិនិត្យតាម ទីតាំង…

បណ្ណកម្មសិទ្ធិចំនួន ១ ៨៧១ បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនប្រជាពលរដ្ឋ ចំនួន៤ភូមិ នៅឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ

នាថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០២៦ ក្រុមការងារមន្ទីរ​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ សំណង់​ និងសុរិយោដី ខេត្តក្រចេះ​ បានចូលរួមពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនដល់ប្រជាពលរដ្ឋចំនួន ៤ភូមិ ក្នុងភូមិជេីងឃ្លូ ភូមិប្រវាញ ភូមិថ្មហាលដីក្រហម និងភូមិថ្មហាលវាល ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ សរុប​ ១៨៧១ប័ណ្ណ​ ស្មេីនឹង​ ១៥០២គ្រួសារ​។

ក្មេងទំនើង ៧នាក់ និងម៉ូតូ ៨គ្រឿង ត្រូវអាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបយកទៅព្រមាន និងអប់រំ ពាក់ព័ន្ធករណីកែច្នៃបំពង់ស៊ីម៊ាំងម៉ូតូខុសលក្ខណៈបច្ចេកទេស!

នៅវេលាម៉ោង ៥:១០នាទីទៀបភ្លឺ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌជ្រោយចង្វារ បានធ្វើការបង្ក្រាប ក្រុមក្មេងទំនើងចំនួន ០៧នាក់ និងម៉ូតូចំនួន ០៨គ្រឿង ដែលបានកែច្នៃបំពង់ស៊ីម៉ាំងខុសលក្ខណៈបច្ចេកទេស បង្កឲ្យមានសម្លេងរំខានដល់ប្រជាពលរដ្ឋ និងបង្កឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណ: នៅចំណុចក្នុងបរិវេណការ៉ាស់សាំង total ផ្លូវជាតិលេខ6 ស្ថិតភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ បន្ទាប់ពីបានព្រមាន និងអប់រំណែនាំរួច កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យម្ចាស់ម៉ូតូ ធ្វើកិច្ចសន្យាបញ្ឈប់ការកែច្នៃបំពង់ស៊ីម៉ាំងម៉ូតូខុសលក្ខណៈបច្ចេកទេស បង្កការរំខានដល់សាធារណ:ជនតទៅទៀត ចំណែកម៉ូតូទាំង ០៨គ្រឿង…

ទីតាំងលក់ សម្ភារៈអាសអាភាសចំនួន ០៣កន្លែង ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ បើកការបង្ក្រាប បន្តបន្ទាប់គ្នាត្រឹមតែ១ថ្ងៃ!

ជនណា ចែកចាយ លក់ ជួល ដាក់តាំង បញ្ចាំង ឬ បង្ហាញ នៅទីសាធារណៈ នូវរូបភាពនិងសម្ភារៈអាសអាភាស ឬ កាន់កាប់ ដឹកជញ្ជូន នាំចូល នាំចេញ ផលិត រូបភាពនិងសម្ភារៈអាសអាភាស ដើម្បី ចែកចាយ លក់ ជួល ដាក់តាំង បញ្ចាំង ឬ បង្ហាញ នៅទីសាធារណៈ គឺត្រូវប្រឈមមុខនឹងការផ្តន្ទាទោស ដាក់ពន្ធនាគារ ដែលមានចែងក្នុង ច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្សនិងអំពើធ្វើអាជីវកម្មផ្លូវភេទ។…

កម្លាំង​ជំនាញ​កង​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ សហការ​ជាមួយ​កម្លាំង​ជំនាញកង​រាជ​អាវុធហត្ថ​ខេត្ត​កណ្តាល​ បើកប្រតិបត្តិការ​ស្រាវជ្រាវ​ កំណត់​មុខសញ្ញា​បង្ក្រាប​ ឃាត់ខ្លួនជនសង្ស័យ​០២នាក់ ពាក់ព័ន្ធ​ករណីករណីលួច និងទទួលផលចោរកម្ម​…

ខេត្តកំពង់ស្ពឺ​៖ដោយ​អនុវត្តតាមការចង្អុលបង្ហាញនិងបទបញ្ជាយ៉ាងម៉ឺងម៉ាត់​របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ‌‎និងមានការសម្របសម្រួលនីតិវិធីពី​ ឯកឧត្តម​ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ​​​​​​ កម្លាំង​ជំនាញ​កង​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ សហការ​ជាមួយ​កម្លាំង​ជំនាញកង​រាជ​អាវុធហត្ថ​ខេត្ត​កណ្តាល​ បានឃាត់ខ្លួនជនសង្ស័យ​០២នាក់ ពាក់ព័ន្ធ​ករណីករណីលួចនិងទទួលផលចោរកម្ម​។ នៅវេលាម៉ោង២១:២០នាទី នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅចំនុចផ្ទះសំណាក់ ម៉ាហេង ក្នុងភូមិព្រៃក្រឡាញ់ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្កាល កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថស្រុកសំរោងទង បានពន្លាតដែនសមត្ថកិច្ចទទួលជនសង្ស័យចំនួន០១នាក់ ពីជនរងគ្រោះពាក់ព័ន្ធករណីលួចម៉ូតូ។ដោយកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ជនសង្ស័យបានធ្វើកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះ ម៉ាកBeat…

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ សរុបចំនួន ៤២,០៤៦​ ប័ណ្ណ​ ដែលមកពីភូមិចំនួន៥៨​ ស្ថិតក្នុងឃុំកោះធំ(ក),ឃុំកោះធំ (ខ),ឃុំពោធិ៍បាន,ឃុំកពង់កុង,ឃុំព្រែកថ្មី និងឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល

នាថ្ងៃ​ទី​២ ខែ​មិថុនា ឆ្នាំ​២០២៦ ក្រុមការងាររបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកណ្តាល បានប្រារព្ធពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ៥៨ភូមិៈ ស្ថិតក្នុងឃុំកោះធំ(ក),ឃុំកោះធំ (ខ),ឃុំពោធិ៍បាន,ឃុំកពង់កុង,ឃុំព្រែកថ្មី និងឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល សរុបចំនួន ៤២,០៤៦,ប័ណ្ណ ក្រោមអធិបតីភាព ឯកឧត្តម មាន ច័ន្ទវ៉ាន់នី អនុរដ្ឋលេខាធិការ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គួច ចំរើន…