កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពក្រុមការងារ ដើម្បីធ្វើការស៊ើបអង្កេតស្រាវជ្រាវតាមពាក្យបណ្តឹងពាក់ព័ន្ធនឹងប្រតិបត្តិការរបស់មន្រ្តីរាជការក្នុងការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ

នាព្រឹកថ្ងៃពុធ ១១កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តម សេនីយ៍ ឯក ឆន ឡាឌី អគ្គាធិការរង នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ អញ្ជើញដឹកនាំកិច្ចប្រជុំ ត្រួត ពិនិត្យវឌ្ឍនភាពក្រុមការងារដើម្បីធ្វើការស៊ើបអង្កេតស្រាវជ្រាវតាមពាក្យបណ្តឹងពាក់ព័ន្ធនឹងប្រតិបត្តិការរបស់មន្រ្តីរាជការក្នុងការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ស្ថិតនៅក្នុងដែនសម្ថកិច្ចរបស់ក្រសួងមហាផ្ទៃ។

កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន ទីស្តីការក្រសួងមហាផ្ទៃ និងដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អគ្គាធិការរង និងលោកប្រធាននាយកដ្ឋាន ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត៕