លោកស្រី អាន ម៉ូលីដា​ និងស្វាមី​ ឧបត្ថម្ភភេសជ្ជ:ចំនួន១០០កេស​ ទឹកបរិសុទ្ធចំនួន២០០កេស​ ដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សម្រាប់ប្រើប្រាស់ជាប្រយោជន៍ជាក់ស្តែងក្នុងអង្គភាព​​​ និងក្នុងពិធីបញ្ជុះបឋមសិលា​​បើកការដ្ឋានសាងសង់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺថ្មី!!!

ខេត្តកំពង់ស្ពឺ ៖ ដោយបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ នាព្រឹកថ្ងៃទី២៤​ ខែឧសភា​ ឆ្នាំ២០១៦​​ ក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ជាតំណាង​​លោកមេបញ្ជាការ បានរៀបចំទទួលនូវអំណោយឧបត្ថម្ភពីលោកស្រី អាន ម៉ូលីដា​ និងស្វាមី​ ដោយបានចាត់ក្រុមការងារឲ្យនាំយក​​ភេសជ្ជ:ចំនួន១០០កេស​ ទឹកបរិសុទ្ធចំនួន២០០កេស​ ប្រគល់ជូនដល់ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សម្រាប់ប្រើប្រាស់ជាប្រយោជន៍ជាក់ស្តែងក្នុងអង្គភាព​​​ និងក្នុងពិធីបញ្ជុះបឋមសិលា​​បើកការដ្ឋានសាងសង់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺថ្មី។

ក្រុមការងារកងរាជអាវុធហត្ថជាតំណាងឲ្យ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ក៏បានពាំនាំនូវការថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅរបស់ ជូនចំពោះ លោកស្រី អាន ម៉ូលីដា​ និងក្រុមគ្រួសារ ព្រមទាំងក្រុមការងារ និងជួនពរជ័យសេរីមង្គលសូមឲ្យមានជន្មាយុយឺនយូរ ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន មានសុភមង្គលក្នុងក្រុមគ្រួសារ មានសុខភាពល្អបរិបូរណ៍ និងសូមប្រកបដោយពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕