លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញ​ជា​អធិបតីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច ការងារកងរាជអាវុធហត្ថ ខែកក្កដា ទិសដៅ ខែសីហា ឆ្នាំ២០២៦​​
កំពង់ស្ពឺ៖នាព្រឹកថ្ងៃពុធ ៨កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញ​ជា​អធិបតីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច ការងារកងរាជអាវុធហត្ថ ខែកក្កដា ទិសដៅ ខែសីហា ឆ្នាំ២០២៦​​ ស្ថិតនៅ​សាល​ប្រជុំបញ្ជាការដ្ឋានកងរាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​។ដោយមានការ​អញ្ជើញ​ចូលរួមពីសំណាក់ លោកមេបញ្ជាការរង លោកនាយសេនាធិការរង​ លោកប្រធាន-អនុប្រធានមន្ទីរ លោកនាយ​នាយរងការិយាល័យ និងជំនួយការ​ លោកមេបញ្ជាការ មេបញ្ជាការរង នាយសេនាធិការ និងជំនួយការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទាំង​លោក ប្រធានស្នាក់ការសន្តិសុខ​​​ លោកមេបញ្ជាការ កងអនុសេនាធំចល័ត​​ និងលោកមេបញ្ជាការ កងអនុសេនាតូចចល័តចូលរួមផងដែរ៕
ក្នុងកិច្ចប្រជុំនោះដែរ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអនុញាតិឲ្យសមាជិកក្នុងអង្គប្រជុំទាំងអស់មានមតិយោបល់។ដោយលោកមេបញ្ជាការរង សេនាធិការរង ប្រធានមន្ទីរ មេបញ្ជាការក្រុង-ស្រុក​​ បានលើកនូវបញ្ហាប្រឈមមួយចំនួននិងបានរាយការណ៍ពីរបាយការណ៍ ជូនលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការជារបាយការណ៍ផងដែរ។ថ្លែងនាពេលនោះ លោកឧត្តមសេនីយ៍ ម៉េង ស្រ៊ុន មេបញ្ជាការ បានលើកឡើងនូវស្នាដៃ ដែលទាហាន នាយទាហានរងទាំងអស់ បានខិតខំប្រឹងប្រែង ព្យាយាមអនុវត្តតួនាទីភារកិច្ច លះបង់ទាំងកម្លាំងកាយ កម្លាំងចិត្តបំពេញនូវតួនាទីបានយ៉ាងល្អ។
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ចាការ ក៏បានបន្តដាក់ទិសដៅបន្តគឺសូមឱ្យនាយទាហានទាំងអស់ បន្តខិតខំប្រឹងប្រែងបន្ថែមទៀត, បន្តពង្រឹងការផ្សព្វផ្សាយលេខទូរស័ព្ទអន្តរាគមន៏សង្គ្រាះបន្ទាន់ hotline 1292 នៅតាមបណ្តាមូលដ្ឋានក្រុង-ស្រុកបន្ថែមទៀតដើម្បីឲ្យប្រជាពលរដ្ឋបានយល់កាន់តែច្បាស់ពីសារៈសំខាន់ និងគុណសម្បត្តិ នៃលេខhotline 1292 អោយបានកាន់តែច្រើនបន្ថែមទៀត,បន្តពង្រឹងការងារស្រាវជ្រាវបង្ក្រាប និងអនុវត្តឲ្យបានត្រឹមត្រូវ, ពង្រឹងការងារព័ត៌មានសន្តិសុខ កម្លាំងជំនាញត្រូវបន្តក្តាប់ឱ្យបាននៅរាល់ព័ត៌មានដើម្បីរាយការណ៍ជូនលោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ, សម្រាប់មេបញ្ចាការ មូលដ្ឋានក្រុងស្រុក ត្រូវបន្តការកសាងអង្គភាព និងពង្រឹកការងារសន្តិសុខពង្រីកបណ្តាញក្តាប់ព៍ត៌មានក្នុងមូដ្ឋានឲ្យបានដើម្បីងាយស្រួលក្នុងការឆ្លើយតបជួយដល់ប្រជាពលរដ្ឋ។ នាយទាហានទាំងអស់ត្រូវយកចិត្តទុកដាក់លើការគោរពវិន័យក្រមសីលធម៌ និងវិជ្ជាជីវៈឲ្យបានត្រឹមត្រូវ ជាពិសេសបទបញ្ជាផ្ទៃក្នុងរបស់អង្គភាពឲ្យបានល្អ និងត្រូវមានសាមគ្គី ស្រឡាញ់គោរពអោយតម្លៃគ្នាទៅវិញទៅមក បំពេញការងារជូនអង្គភាពឲ្យបានល្អ ដើម្បីអង្គភាពទាំងអស់គ្នា។
មុននឹងបញ្ចប់ លោកឧត្តមសេនីយ៍ ម៉េង ស្រ៊ុន បានសម្តែងនូវការពេញចិត្តចំពោះនាយទាហាន នាយទាហានរងទាំងអស់ដែលបានខិតខំប្រឹងប្រែង និងលះបង់នៅសេចក្តីសុខផ្ទាល់ខ្លួននិងភាពហត់នឿយបំពេញនៅតួនាទីភារកិច្ចបានយ៉ាងល្អ ហើយលោក មេបញ្ជាការ ក៏បានជូនពរដល់នាយទាហាន នាយទាហានរងទាំងអស់ ព្រមទាំងក្រុមគ្រួសារសូមឲ្យមានសុខភាពល្អជួបតែសុភមង្គលជោគជ័យក្នុងការងារគ្រប់ភារកិច្ច ដែលថ្នាក់លើដាក់ឲ្យ៕