លោក ញ៉ែម សំអឿន មិនគួរបណ្តែតបណ្តោយឱ្យរថយន្តដឹកជញ្ជូនបារី សង្ស័យខុសច្បាប់ ចេញតាមច្រកប៉ុស្តិ៍នគរបាលការពារព្រំដែនគោកលេខ៦០១ (ហៅប៉ុស្ដិ៍ភ្នំក្រហម) ដោយសេរី សង្ស័យមន្ត្រីច្រកដេកលក់ទាំងកណ្តាលថ្ងៃ

រតនគិរី៖ នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤នេះ ប្រទះឃើញរថយន្តកែច្នៃ កំពុងដឹកជញ្ជូលបារីឆ្លងដែន ចេញតាមច្រកប៉ុស្តិ៍នគរបាលការពារព្រំដែនគោកលេខ៦០១ (ហៅប៉ុស្ដិ៍ភ្នំក្រហម)

ក្នុងភូមិសាស្ត្រ ភូមិប៉ក់តូច ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ដោយសេរីគ្មានសមត្ថកិច្ចណាមកឆែកឆេរ ឬហាមឃាត់ទាល់តែសោះ។

ប្រភពសុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា រថយន្តដឹកបារីនេះ ដឹកចេញពីទីរួមខេត្តរតនគិរី ឆ្ពោះទៅលក់នៅប្រទេសវៀតណាម ដឹកទាំងថ្ងៃទាំងយប់ជារៀងរាល់ថ្ងៃតាមច្រករបៀង (ប៉ុស្ដិ៍ភ្នំក្រហម) បានយ៉ាងរលូន តែគ្មានសមត្ថកិច្ចណាហ៊ានទប់ស្កាត់រឺបង្រ្កាបឡើយ។ ប្រភពបន្តបញ្ជាក់ថា ឈ្មួញរត់ពន្ធបារីឆ្លងដែនខុសប្បាប់នេះមានឈ្មោះថា លោក កយ មានតួនាទីជានាយរងប៉ុស្ដិ៍ភូមិឡុំ បានរកស៊ីខុសច្បាប់នេះជាយូរឆ្នាំមកហើយមិនដែលរំខានដល់អាជ្ញាធរ ឬសមត្ថកិច្ចម្តងណាឡើយ និងមានការលើកឡើងពីមន្រ្តីវរៈការពារព្រំដែនគោកលេខ៦២៣ បាននិយាយបែបលេងសើចថា៖ “បារីគេមានច្បាប់ គឺច្បាប់ស្រុកខ្មែរយើង សូម្បីតែផ្កាយ២ ឬផ្កាយ៣ ក៏មិនហ៊ានប៉ះមេឈ្មួញនេះដែរ”

អ្នកវិភាគ ក៏ដូចជាមហាជន សង្ឃឹមថា ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ជាពិសេស លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការខេត្តរតនគិរី នឹងចាត់វិធានការទប់ស្កាត់ការនាំទំនិញដោយខុសច្បាប់ខាងលើនេះ ឱ្យបង់ពន្ធជូនរដ្ឋ ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធិភាព ព្រមទាំងដុសក្អែលមន្ត្រីពុករលួយដែលមិនបំពេញតួនាទីភារៈកិច្ចឱ្យបានល្អ (ដូចពាក្យគេតែងតែនិយាយ គឺ ទទួលប្រាក់ខែពីរាស្ត្រ ត្រូវបំរើរាស្ត្រ តែមន្ត្រីមួយចំនួនគឺ ឱ្យតែបានអំណាច គឺប្រើប្រាស់អំណាចនោះដើម្បីប្រព្រឹត្តអំពើពុករលួយ) ។