គំរោងដាក់អោយដេញថ្លៃរបស់ខេត្តកំពង់ឆ្នាំង ហាក់បីដូចជាមិនមានភាពប្រក្រតីសុក្រឹតយុតិធម៌ទាល់តែសោះក្នុងមួយរយៈនេះ

តាមការសង្កេតរបស់អង្គភាពព័ត៍មានគេហទំព័រ pnndaily.con យេីងខ្ញុំថាក្នុងពេលអុំឡុងមុនចូលឆ្នាំនេះ រហូតដល់ពេលក្រោយចូលឆ្នាំ អង្គភាពpnndailyបានចុះយកព័ត៍មានតាមឃុំនីមួយៗដែលធ្វេីការដាក់ដេញថ្លៃគំរោងជាច្រេីនឃេីញមានការ មិនមានភាពសុក្រឹតយុតិធម៌ទាល់តែសោះ ពីព្រោះតាមការសង្កេតការរបស់អង្គភាពយេីងខ្ញុំ បានឃេីញមានបុគ្គលឈ្មោះច្រឹក ជ្រឹង តែងតែគៀរគងក្រុមហ៊ុនផ្សេងៗដែលចូលមកដេញថ្លៃគំរោងក្នុងឃុំនីមួយៗ គឺលោក ច្រឹក ជ្រឹងដែលជាម្ចាស់ក្រុមហ៊ុនសំណាងខ្ញុំគឺទៅនិយាយខ្សឹបៗគ្នាដេីម្បីកុំឲ្យចូលដាក់ដេញថ្លៃគំរោង ដោយថ្នូរជាលុយរាប់លានដេីម្បីកុំឲ្យក្រុមហ៊ុនផ្សេងៗទៀតធ្វេីការដាក់ ប៊ិកដេញថ្លៃ តេីហេតុអ្វីបានជាលោកច្រឹងជ្រឹងហ៊ានធ្វេីទង្វេីរបែបនេះ លោកច្រឹក ជ្រឹង ជានរណាបានជាហ៊ានធ្វេីយ៉ាងដូច្នេះ?
ឬមួយក៏អ្នកមានអំណាចមានតួនាទីជួយលោកច្រឹកជ្រឹងនៅពីក្រោយខ្នងបានជាលោកជ្រឹងហ៊ានធ្វេីបែបនេះ?
ជារៀងរាល់គំរោងដេញថ្លៃក្នុងឃុំនីមួយៗគឺលោកច្រឹក ជ្រឹង តែងតែ ទៅគៀកដៃគៀកក ទៅនិយាយគ្នាស្ងាត់ៗគ្រប់គំរោងដេញថ្លៃក្នុងខេត្តកំពង់ឆ្នាំង យ៉ាងណាមិញសូមលោក ហង្ស ពិសី នាយកទីចាត់ការនិងវិនិយោគខេត្តកំពង់ឆ្នាំង មេត្តាពិនិត្យឡេីងវិញផង និងជ្រាវជ្រៀវមេីលបុគ្គល់ឈ្មោះ ច្រឹង ជ្រឹង ដែលមានឈ្នោះក្រុមហ៊ុនសំណាងខ្ញុំកំពង់ធ្វេីទង្វេីរខុលច្បាប់ខុសលក្ខខណ័របស់ក្រុមហ៊ុន។

ការដាក់គំរោងដេញថ្លៃរបស់រដ្ធបាលឃុំនីមួយៗគឺត្រូវតែអោយក្រុមហ៊ុនទាំងអស់ចូលរួមដាក់ដេញដោយសេរីមិនមានការខ្សឹបខ្សៀវឬក៏ឃុបឃិតគ្នានិងថ្នូរជាលុយនោះឡេីង ដោយខុសតែខេត្តកំពង់ឆ្នាំងដែលមានបុគ្គលជាម្ចាស់ក្រុមហ៊ុនសំណាងខ្ញុំមួយគត់ហ៊ានធ្វេីឃុបឃិតគ្នាដោយមានការនិយាយគ្នាមុនពេលចាប់ផ្ដេីមដេញថ្លៃគំរោងដេីម្បីយកថវិការរបស់រដ្ធចែកគ្នា។

ដូច្នេះសូមឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណ:អភិបាលខេត្តកំពង់ឆ្នាំងមេត្តាចាត់មន្រ្តីពាក់ពន្ធ័ចុះពិនិត្យមេីលរាល់គុំរោងដេញថ្លៃក្នុងឃុំនីមួយៗ សេីបអង្កេតលេីបុគ្គលដែលជាម្ចាស់ក្រុមហ៊ុនដែលតែងតែធ្វេីទង្វេីរឃុបឃិតគ្នាធ្វេីឲ្យខូចប្រយោជន៍របស់រដ្ធផងទាន៕