ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ ទទួលជួបពិភាក្សាការងារជាមួយ លោក Marcos Bianchi នាយកគ្រប់គ្រងកម្មវិធីប្រគំតន្រ្តីរបស់លោក Andrea Bocelli

ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ ទទួលជួបពិភាក្សាការងារជាមួយ លោក Marcos Bianchi នាយកគ្រប់គ្រងកម្មវិធីប្រគំតន្រ្តីរបស់លោក Andrea Bocelli

ទីស្តីការក្រសួងអធិការកិច្ច៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានទទួលស្វាគមន៍ និងពិភាក្សាការងារជាមួយ លោក Marcos Bianchi នាយកគ្រប់គ្រងកម្មវិធីប្រគំតន្រ្តីរបស់លោក Andrea Bocelli ដើម្បីស្នើសុំការគាំទ្រលើការរៀបចំប្រគំតន្រ្តីនៅរាជធានីភ្នំពេញ កិច្ចពិភាក្សាការងារ នាថ្ងៃអង្គារ ១៣រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤នេះ នៅទីស្តីការក្រសួងអធិការកិច្ច។

សូមបញ្ជាក់ជូនថា លោក Marcos Bianchi នាយកគ្រប់គ្រងកម្មវិធីប្រគំតន្រ្តីរបស់លោក Andrea Bocelli អ្នកចម្រៀងលំដាប់ពិភពលោក សញ្ជាតិអ៉ីតាលី បានមកដល់កម្ពុជា នាយប់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ ដើម្បីដំណើរការចរចា ការប្រគំតន្ត្រីនៅកម្ពុជា កម្រិតពិភពលោក ជាលើកដំបូង នៅឆ្នាំ២០២៥ ឆ្នាំក្រោយនេះ។