កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមល្បាត ការពារ​សន្តិសុខ​ សុវត្ថិភាព​ រក្សាសណ្ដាប់​ធ្នាប់​ និងសង្គ្រោះបន្ទាន់ ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ ធ្វើដំណើរកំសាន្ត នៅតាមដងផ្លូវថ្មើរជើង (Walk Street) ថ្ងៃទី២៧-២៨ ខែកញ្ញា ឆ្នាំ២០២៥

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមល្បាត ការពារ​សន្តិសុខ​ សុវត្ថិភាព​ រក្សាសណ្ដាប់​ធ្នាប់​ និងសង្គ្រោះបន្ទាន់ ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ ធ្វើដំណើរកំសាន្ត នៅតាមដងផ្លូវថ្មើរជើង (Walk Street) ថ្ងៃទី២៧-២៨ ខែកញ្ញា ឆ្នាំ២០២៥។

ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងនៅរសៀលនេះថា ស្ថានភាពទឹកជំនន់ទន្លេមេគង្គ

ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងនៅរសៀលនេះថា ស្ថានភាពទឹកជំនន់ទន្លេមេគង្គ ទន្លេសេកុង ទន្លេសេសាន ទន្លេស្រែពក ស្ទឹងសែន និងស្ទឹងស្រែង គិតត្រឹមថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ អាចកើនឡើងរហូតដល់កម្រិតកម្ពស់ទឹកប្រកាសប្រុងប្រយ័ត្ន។ ការហក់ឡើងខ្លាំងនេះ គឺដោយសារកម្ពុជាបាននិង កំពុងរងទទួលនូវឥទ្ធិពលព្យុះទី២០ ឈ្មោះប៊ូឡូយ ធ្វើឲ្យមានភ្លៀងធ្លាក់ច្រើនជាបន្តបន្ទាប់៕

អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណៈជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាប

សេចក្តីប្រកាសព័ត៌មាន រាជធានីភ្នំពេញ, ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥៖ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណៈជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ ១១:៥២នាទី យោធាថៃបានចាប់ផ្តើមធ្វើការបាញ់ប្រហារមុនមកលើទីតាំងកងកម្លាំងកម្ពុជា ដោយបានបាញ់កំាភ្លើងត្បាល់និងកាំភ្លើងដៃជាច្រើន គ្រាប់មកតំបន់មូលដ្ឋានកងទ័ពកម្ពុជានៅតំបន់អានសេះ។ កងទ័ពកម្ពុជាបានឈរលើគោលការណ៍អត់ធ្មត់ខ្ពស់និងមិនបានតបតទៅវិញទេ។ រហូតមកដល់ម៉ោងនេះ ភាគីថៃនៅបន្តបាញ់ប្រហារមកលើកងទ័ពកម្ពុជា មិនទាន់បញ្ឈប់នៅឡើយទេ។ កងកម្លាំងរបស់កម្ពុជា សូមបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ក្នុងការគោរព…

ពិធីបើកជាផ្លូវការកម្មវិធីពិព័រណ៍ផលិតផលខ្មែរក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ គាំទ្រ ផលិតផលក្នុងស្រុក»!

កម្មវិធីពិព័រណ៍ផលិតផលខ្មែរក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ គាំទ្រ ផលិតផលក្នុងស្រុក» បានចាប់ផ្ដើមជាផ្លូវការនារសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាន ស.ស.យ.ក.។ កម្មវិធីបើកពិព័រណ៍ផលិតផលខ្មែរនាឱកាសនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវ លោក លោកស្រី ជាម្ចាស់រោងចក្រ សហគ្រាស ម្ចាស់អាជីវកម្ម អ្នកផលិតមាតិកា រួមទាំងបងប្អូនសាធារណជនជាច្រើនរូប។ កម្មវិធីនេះ…

កងកម្លាំងរបស់កម្ពុជាមិនបានបង្កហេតុ ឬធ្វើសកម្មភាពណាមួយ ដែលរំលោភបំពានលើកិច្ចព្រម ព្រៀងបទឈប់បាញ់ ដូចការលើកឡើងរបស់ភាគីថៃឡើយ

សេចក្តីប្រកាសព័ត៌មាន លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា៖ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនព័ត៌មានដល់សាធារណជនជាតិ និងអន្តរ ជាតិមេត្តាជ្រាបថា៖ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ មានផេកផ្លូវការរបស់កងទ័ពជើងគោកថៃ និងសារព័ត៌មានរបស់ថៃមួយចំនួនបានចុះផ្សាយថា “កម្ពុជាបង្កហេតុពេញមួយយប់នៅតំបន់យោធភូមិ ភាគទី២” ដោយឮសម្លេងកាំភ្លើង, សម្លេងផ្ទុះគ្រាប់បែក, រកឃើញការចូលជិតលួសបន្លាហើយការបាញ់ ដើម្បីពិនិត្យមើលរយៈចម្ងាយ។ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមស្រាយបំភ្លឺថា៖ កងកម្លាំងរបស់កម្ពុជាមិនបានបង្កហេតុ ឬធ្វើសកម្មភាពណាមួយ ដែលរំលោភបំពានលើកិច្ចព្រម ព្រៀងបទឈប់បាញ់…

អភិបាលខេត្តតាកែវ អញ្ជើញជួបសំណេះសំណាលនិងនាំយកនូវអំណោយ ប្រគល់ជូននាយទាហាន នាយទាហានរង និងពលទាហាន នៅវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៦០៣ ប៉ុស្តិ៍នគរបាលការពារព្រំដែនគោក

ស្រុកបូរីជលសារ៖ នាថ្ងៃពុធ ២ កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង០៩:០០នាទីព្រឹក ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានដឹកនាំគណប្រតិភូរដ្ឋបាលខេត្ត អញ្ជើញជួបសំណេះសំណាលនិងនាំយកនូវអំណោយមាននំអន្សម និងគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនប្រគល់ជូននាយទាហាន នាយទាហានរង និងពលទាហាន នៅវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៦០៣ ប៉ុស្តិ៍នគរបាលការពារព្រំដែនគោក កំពង់ក្រសាំង ស្រុក បូរីជលសារ​…

ឯកឧត្ដម គួច ចំរើន និងថ្នាក់ដឹកនាំជុំវិញខេត្តកណ្តាល អញ្ជើញចូលរួមបុណ្យសព និងផ្ដល់ភ្លើងបូជា សពឯកឧត្តមបណ្ឌិត ហែម ប្រសើរ

ព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ព្រមទាំងឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត កងកម្លាំងទាំង៣ និងមន្ទីរអង្គភាពជុំវិញខេត្ត អញ្ជើញចូលរួមបុណ្យសព និងផ្ដល់ភ្លើងបូជា សពឯកឧត្តមបណ្ឌិត ហែម ប្រសើរ ទីប្រឹក្សារាជរដ្ឋាភិបាល និងជាប្រធានសម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិល នៅវត្តគោកខ្សាច់ ភូមិគោកខ្សាច់ សង្កាត់ភ្លើងឆេះរទះ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ឯកឧត្តមបណ្ឌិត ហែម…

ឯកឧត្តម គួច ចំរើន អញ្ជើញសួរសុខទុក្ខនិងនាំយកថវិកា របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ផ្ដល់ជូន វីរៈកងទ័ព ប្រចាំសមរភូមិមុខ ចំនួន ២ នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា

ព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល អញ្ជើញសួរសុខទុក្ខនិងនាំយកថវិកា របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ផ្ដល់ជូន វីរៈកងទ័ព ប្រចាំសមរភូមិមុខ ចំនួន ២ នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា ស្ថិតនៅរាជធានីភ្នំពេញ។ ក្នុងឱកាសចុះសួរសុខទុក្ខនេះដែរ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានថ្លែងកោតសរសើរដល់វីរភាពក្លាហានរបស់វីរៈកងទ័ពយើង…

រដ្ឋបាលខេត្តកណ្ដាល សូត្រមន្ត រាប់បាត្រ និងបង្សុកូល ក្នុងពិធីបុណ្យកាន់បិណ្ឌ១៣ នៅវត្តសិរីបន្ទាយដែក ស្រុកកៀនស្វាយ

ខេត្តកណ្តាល៖ ព្រឹកថ្ងៃសៅរ៍ ១៣រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងលោកជំទាវ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងលោកជំទាវ ឯកឧត្ដម សមាជិករដ្ឋសភា តំណាងរាស្ត្រមណ្ឌលខេត្តកណ្ដាល ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងមន្ត្រីរាជការ…

សប្បុរសជន​បានបន្តឧបត្ថម្ភគាំទ្រដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក្នុងឱកាសអបអរសាទរពិធីបុណ្យកាន់បិណ្ឌ-ភ្ចុំបិណ្ឌ…

ខេត្តកំពង់ស្ពឺ៖ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ នាថ្ងៃសុក្រ ១២រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ត ជួបសំណេះសំណាលជាមួយសប្បុរសជនដែលមានចិត្តសប្បុរសធម៏ឧបត្ថម្ភគាំទ្រដល់​ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​​ ក្នុងឨកាសអបអរសាទរពិធីបុណ្យកាន់បិណ្ឌ-ភ្ចុំបិណ្ឌឆ្នាំនេះ។ សប្បុរសជន​ឧបត្ថម្ភដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺរួមមាន៖ឯកឧត្តម ហ៊ុន តុលា និងលោកជំទាវ គិត​ សុទ្ធារ៉ូ,កញ្ញា ឈួ លីនដា, កញ្ញា ពាង…