Category: សន្តិសុខសង្គម

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ពីចំណាត់ការតាមច្បាប់ ! ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកក្មេងជំទង់ម្នាក់នៅ សង្កាត់គីឡូម៉ែត្រលេខ ៦ ខណ្ឌឬស្សីកែវ អ្នកបើករថយន្តជាមនុស្សស្រី !! រីឯកូនអភិបាលស្រុកកងមាសជាអ្នករួមដំណើរ តែប៉ុណ្ណោះ !!!

រាជធានីភ្នំពេញ÷ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ បានបញ្ជាក់ពីចំណាត់ការតាមច្បាប់ ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកក្មេងជំទង់ម្នាក់នៅខណ្ឌឬស្សីកែវ បណ្តាលឲ្យរងរបួសធ្ងន់ ! សមត្ថកិច្ចកំពុងបន្តអង្កេតស្រាវជ្រាវតាមជំនាញបច្ចេកទេស ក្នុងគោលដៅសុក្រឹតភាព នៃការទទួលខុសត្រូវក្នុងនាមជាអ្នកបើកបរបង្កហេតុ ។ បើតាមការបញ្ជាក់របស់ក្រុមប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដកស្រង់ចម្លើយសារភាពរបស់ភាគីរថយន្ត បានបញ្ជាក់ថា : អ្នកបើករថយន្តជាមនុស្សស្រី រីឯបុរសម្នាក់ទៀតដែលមានអាការៈស្រវឹងជាអ្នក រួមដំណើរ ។ សម្រាប់បុរសម្នាក់នេះមាន ឈ្មោះ សាមីន វុត្ថារិទ្ធ ត្រូវបានគេដឹងថា : ជាកូនប្រុសអភិបាលស្រុកកងមាស ខេត្តកំពង់ចាម…

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បានណែនាំដល់អាជ្ញាធរក្រុងសំពៅពូន ព្រមទាំងកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ! ត្រូវការពារតាមបណ្តាក្រុមហ៊ុន/កាស៊ីណូ ដែលបានបិទសៀល ពាក់ព័ន្ធ និងករណីបទល្មើស : ( Scam Online )ឱ្យបានល្អ !!!

ខេត្តកណ្តាល៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានណែនាំដល់អាជ្ញាធរក្រុងសំពៅពូន ព្រមទាំងកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវបន្តខិតខំយកចិត្តទុកដាក់ក្នុងការការពារតាមបណ្តាក្រុមហ៊ុន/កាស៊ីណូ ដែលបានបិទសៀល ពាក់ព័ន្ធនិងករណីបទល្មើស Scam Online ឱ្យបានល្អប្រសើរ ហាមមិនឱ្យអ្នកដែលគ្មានភារកិច្ចចូល និងថែរក្សាវត្ថុតាង សម្ភារៈនានាកុំឱ្យបាត់បង់ ដើម្បីទុកចាត់ចែងទៅតាមនីតិវិធីច្បាប់បន្តទៀត។ ការណែនាំនេះធ្វើឡើង ក្នុងឱកាសដែល ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញដឹកនាំក្រុមការងារ កងកម្លាំងមានសមត្ថកិច្ច មន្ទីរអង្គភាព និងស្ថាប័នពាក់ព័ន្ធ ចុះពិនិត្យទីតាំងនៅតាមបណ្តាក្រុមហ៊ុន/កាស៊ីណូ…

បុរសជាម្ចាស់រថយន្ត ត្រូវអាវុធហត្ថរាជធានីភ្នំពេញ នាំទៅអប់រំ ! ខណៈ រថយន្តកែច្នៃបំពង់ស៊ីម៉ាំងលាន់សំឡេងខ្លាំង ត្រូវឃាត់ទុក១ខែ !!!

រាជធានីភ្នំពេញ÷ រថយន្ត ០១គ្រឿង ក្នុងចំណោមរថយន្ត ០៣គ្រឿង ដែលបើកបរ បង្កឲ្យមានសំឡេងលាន់ខ្លាំង រំខានដល់ប្រជាពលរដ្ឋក្នុងតំបន់បឹងកក់ ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ម្ចាស់ យកទៅព្រមាននិងអប់រំ!!!។ នេះបើតាមកងរាជអាវុធហត្ថរាជធានីភ្នំពេញ ។ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឲ្យដឹងថា : ដោយមានការផ្តល់ព័ត៌មាន ពីប្រជាពលរដ្ឋតាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ ដើម្បីសុំកិច្ចអន្តរាគមន៍ លើករណីរថយន្តចំនួន០៣គ្រឿង បានបំពាក់បំពង់ស៊ីម៉ាំងកែច្នៃ បើកបរបង្កសំឡេងលាន់លឺខ្លាំង រំខានដល់ប្រជាពលរដ្ឋ នៅចំណុចភូមិ១(តំបន់បឹងកក់) សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាវេលាម៉ោង០១:៤៥នាទីយប់ ថ្ងៃទី១១…

អាវុធហត្ថរាជធានីភ្នំពេញ បង្រ្កាបបានក្មេងទំនើង០៦នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា!

កាលពីវេលាម៉ោង ២០និង៣០នាទី ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦ មានករណីហិង្សា បង្កឡើងដោយក្មេងទំនើង០១ក្រុម មានគ្នា ០៩នាក់ មធ្យោបាយម៉ូតូ ០៤គ្រឿង បានធ្វើសកម្មភាពយកដុំថ្មគប់ទៅលើ ជនរងគ្រោះបណ្ដាលឲ្យរងរបួសចំកែងដៃខាងឆ្វេង នៅចំណុច ហាងកាហ្វេយីហោស្លូកាហ្វេ តាមបណ្ដោយផ្លូវលេខ៦០៦ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ទន្ទឹមនឹងនោះក៏ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌទួលគោក ដែលកំពុងល្បាតនៅទីនោះ បានចុះមកអន្ដរាគមន៍ចាប់ខ្លួនជនសង្ស័យជាក្មេងទំនើងបានម្នាក់ ឈ្មោះ ថាន់ ចិន្ដាឧត្តម ភេទប្រុស អាយុ១៦ឆ្នាំ បញ្ជូនទៅការិយាល័យព្រហ្មទណ្ឌ នៃ…

អាវុធហត្ថ​ខេត្តកំពង់ស្ពឺ​ បាន​ធ្វើការ​បង្ក្រាបជាក់ស្តែងនិងឈានដល់ការឃាត់ខ្លួនជនសង្ស័យ០២នាក់ បញ្ជូន​ទៅ​សាលាដំបូង​ខេត្តកំពង់ស្ពឺ​ ជាប់ពាក់ព័ន្ធ​ករណីគ្រឿងញៀនក្នុងភូមិសាស្ត្រក្រុងច្បារមន…

កំពង់ស្ពឺ៖ដោយ​មានការចង្អុលបង្ហាញនិងអនុវត្ត​តាមបញ្ជាយ៉ាងមុឺងម៉ាត់​របស់​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ‌‎និងមានការសម្របសម្រួលនីតិវិធីពី​​ ឯកឧត្តម​​ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ​​​​​​​ កាលពីវេលាម៉ោង០២:៣០នាទី នាថ្ងៃទី២៦ ខែកុម្ភៈ​​ ឆ្នាំ២០២៦កន្លងមកនេះ កម្លាំងអង្គភាពនគរបាលយុត្តិធម៌នៃមន្ទីរស្រាវជ្រាវបង្ក្រាបបទល្មើស ល្បាតក្នុងភូមិសាស្រ្ដក្រុងច្បារមន បាន​ធ្វើ​ការបង្ក្រាបជាក់ស្ដែងនិងឈានដល់ការឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន ស្ថិតនៅចំណុចស្តុបច្បារមន ក្នុងភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន ខេត្ដកំពង់ស្ពឺ។ ជនសង្ស័យមាន:ទី១.ឈ្មោះ ទឹម រ៉ា ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិត្រពាំងលេីក សង្កាត់ត្រាចទង…

កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ បានធ្វើការបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យបាន០១នាក់ បញ្ជូន​ទៅ​សាលាដំបូង​ខេត្តកំពង់ស្ពឺ ជាប់​ពាក់ព័ន្ធករណីគ្រឿងញៀន​ ក្នុងភូមិសាស្ត្រ​ក្រុង​ច្បារមន​ ខេត្តកំពង់ស្ពឺ!!!

ខេត្តកំពង់ស្ពឺ៖ ដោយ​អនុវត្ត​តាមបទបញ្ជាយ៉ាងមុឺងម៉ាត់​របស់​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ‌‎និងមានការសម្របសម្រួលនីតិវិធីពី​ឯកឧត្តម​ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ​​​ នៅវេលាម៉ោង១១:៥៧នាទីយប់ កាលពីថ្ងៃទី១៦​ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន បានចេញល្បាតតាមបណ្តាយផ្លូវជាតិលេខ៤ រហូតដល់តូបលក់ដូរមួយកន្លែង ស្ថិតនៅភូមិវល្លិ៍ស ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានធ្វើការបង្រ្កាបជាក់ស្តែងនូវករណីគ្រឿងញៀនចំនួន១ករណី ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់​ ជាប់​ពាក់ព័ន្ធករណីគ្រឿងញៀន ។ ជនសង្ស័យមាន៖ឈ្មោះ ខាន់ សៅនី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ​…

រឿងដែលមិនធ្លាប់មានពីមុនមកទាល់តែសោះ! ជួយគ្រួសារផុងខ្លួនខ្លាចប្តីបន្ទោស បែប្រឌិតរឿងចោរប្រដាប់អាវុធចូលប្លន់ដល់ក្នុងបន្ទប់

ខេត្តស្ទឹងត្រែង៖ រឿងដែលមិនធ្លាប់មានពីមុនមកទាល់តែសោះ ក្រោយស្ត្រីម្នាក់ប្រឌិតសាច់រឿងបង្កការផ្ញែកផ្អើលដល់ថ្នាក់ដឹកនាំនិងកងកម្លាំងសមត្ថកិច្ច ពាក់ព័ន្ធករណីចោរប្លន់ប្រដាប់អាវុធចូលដល់ក្នុងបន្ទប់ប្រមូលលុយស្ទើអស់ពីខ្លួន។ តាមរយៈសំណេររបស់ម្ចាស់គណនីហ្វេសប៊ុកជាភាសារអង្លេសឈ្មោះ Bong Leang បានបង្ហោះលើបណ្តាញសងគមថា៖ "លោកចោរចូលប្លន់ដល់ក្នុងបន្ទប់ចំរិតយកលុយ ដោយអាវុធកាំភ្លើងខ្លីមួយដើមអស់លុយពីផ្ទះសឹងតែមិនមាន លុយមួយរៀលនៅហ្នឹងខ្លួនទេមិនទាន់បានបីថ្ងៃផងឥឡូវកូនឈឺ ចូលពេទ្យទៀតខេត្តស្ទឹងត្រែងឡវចោរចាប់ផ្តើមមានចោរប្លន់ ហើយសូមបងប្អូនអាជីវករលក់ដូរនាៗសូមមានការប្រុងប្រយត្ន័ ទាំងអស់គ្នាលុយពីបាក់រកណាស់វាមកប្លន់យើងតែបួនដប់នាទី មួយភ្លែតគឺអស់ហើ យសូមប្រុងប្រយត្ន័អ្នកខេត្តស្ទឹងត្រែងយើង"។ បន្ទាប់មើលខ្លឹមសារហាក់ជាដំណឹងដ៏សោក សៅចំពោះពលរដ្ឋលោកអភិបាលខេត្តបានដាក់បទបញ្ជាដាច់ណាត់បើកការស្រាវជ្រាវតាមប្រមាញ់ក្រុមចោរប្រដាប់អាវុធនោះមកផ្តន្ទាទោសអោយខាងតែបាន។តែអ្វីដ៏គួរអោយសោកស្តាយ។ ក្រោយការស៊ើបអង្កេតដោយយកចិត្តទុកដាក់ពីសមត្ថកិច្ចជំនាញទើបដឹងថាជាការប្រឌិតរឿងរាវឡើងដោយស្ត្រីជាភរិយាម្ចាស់គណនីខាងលើ។ តាមស្ត្រីហាក់ គឹមមួយភេទស្រីអាយុ២៥ ឆ្នាំមានទីលំនៅភូមិរាជានុកូល១ សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង បានរៀបរាប់សាវតារឿងចំពោះមុខមន្ត្រីនគរបាលយុត្តិធម៌នៃកងរាជអាវុធហត្ថថា៖ នៅថ្ងៃទី៥ ខែកុម្ភៈឆ្នាំ ២០២៦ វេលាម៉ោង ១៩និង០០នាទី…

ជនសង្ស័យម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ពាក់ព័ន្ធករណីគ្រឿងញៀន!!!

ខេត្តកំពង់ស្ពឺ ៖ ដោយអនុវត្តតាមការចង្អុលបង្ហាញរបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការណែនាំដោយផ្ទាល់ពីសំណាក់​ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់របស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ‌‎និងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង១០:៣០នាទីយប់ថ្ងៃទី២៨​ ខែមករា​ ឆ្នាំ២០២៦ កន្លងមកនេះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសាមគ្គីមុនីជ័យ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន។…

អាវុធហត្ថរាជធានីភ្នំពេញ ចុះបង្រ្កាបក្រុមក្មេងទំនើងបង្ហោះម៉ូតូ ប្រើប្រាស់បារីអេឡិចត្រូនិច និងអ្នកលក់ចែកចាយបារីអេឡិចត្រូនិច២ទីតាំង ឃាត់ខ្លួនមនុស្សសរុប ០៩នាក់!

កាលពីយប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ អាវុធហត្ថរាជធានីភ្នំពេញ បានទទួលបណ្តឹងផ្ទាល់មាត់ពីប្រជាពលរដ្ឋតាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ ដើម្បីសុំអន្តរាគមន៍ចំពោះករណីក្មេងទំនើងបង្ហោះម៉ូតូតាមផ្លូវសាធារណ: និងប្រើប្រាស់បារីអេឡិចត្រូនិច យ៉ាងអនាធិបតេយ្យ។ បន្ទាប់ពីទទួលបានបណ្ដឹងខាងលើ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ចាប់ពីម៉ោង ០៨:០០នាទី ដល់ម៉ោង ១៤:១០នាទី កម្លាំងជំនាញ កងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ បានធ្វើការឆ្មក់បង្ក្រាបក្រុមក្មេងទំនើង ០៦នាក់ ដែលតែងធ្វេីសកម្មភាពបង្ហោះម៉ូតូនៅចំណុចបុរី លឹម ឈាងហាក់ ផ្លូវបេតុងលេខ០៦ ផ្ទះលេខ៥៤ ស្ថិតក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ…

អាវុធហត្ថរាជធានីភ្នំពេញ បន្តចុះបង្ក្រាប ទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ៥កន្លែងផ្សេងគ្នា បន្ថែមទៀត!

បន្ទាប់ពីអាវុធហត្ថរាជធានីភ្នំពេញបានធ្វើការបង្ក្រាបទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី បន្តបន្ទាប់គ្នា ជាច្រើនកន្លែងនិងដកហូត វត្ថុតាងលើសពី ៣០ម៉ឺន គ្រឿង ដែលទើបតែកន្លងទៅបានប៉ុន្មានថ្ងៃចុងក្រោយនេះ ជាថ្មីម្តងទៀតនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ អាវុធហត្ថរាជធានីភ្នំពេញ បានបង្ហាញលទ្ធផល បង្ក្រាបទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ៥កន្លែងផ្សេងគ្នា បន្ថែមទៀត ក្រោមប្រតិបត្តិការ រវាង កម្លាំងជំនាញ នៃការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថ ខណ្ឌច្បារអំពៅ, ខណ្ឌទួលគោក, ខណ្ឌឬស្សីកែវ, ខណ្ឌមានជ័យ, ខណ្ឌ៧មករា ដែលទីតាំងទាំងនោះរួមមា ៖ ចំណុចក្បែរវត្តច្បារអំពៅ ផ្លូវ៣៥៧…